សេដ្ឋកិច្ចឌីជីថល - គំនាស់នៃរលកវិនិយោគថ្មី
(VOVWORLD) - ជំងឺរាតត្បាត Covid-19 បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានតាំងពីមុនមកលើទ្រង់ទ្រាយពិភពលោក។ វៀតណាមជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ហើយឥឡូវនេះ បាននិងកំពុងស្តារសកម្មភាពឡើងវិញក្នុងស្ថានភាពធម្មតាថ្មី។ គួរកត់សម្គាល់ ថា នៅពេលមានឱកាសក្លាយជាទិសដៅឈានមុខគេនៃរលកវិនិយោគ ក្រោមនិន្នាការនៃចលនាបំលាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលត្រូវរងការកាត់ផ្តាច់ នៅពេលជំងឺរាតត្បាត Covid-19 រីករាលដាល ហើយវៀតណាមបាននិងកំពុងអនុវត្តគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងបំណងចាប់យករលកវិនិយោគថ្មីៗ។










