កំណើនត្រូវតែជាក់ស្តែងដោយប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - ចំណុចសំខាន់មួយដែលត្រូវបានលោកអគ្គលេខាបក្ស តូ ឡឹមលើកឡើងនៅពេលអញ្ជើញថ្លែងមតិ បិទសន្និបាតមជ្ឈិមលើកទី ២ នៅថ្ងៃទី ២៥ ខែមីនា គឺ គោលដៅកំណើនសេដ្ឋកិច្ច "ពីរខ្ទង់"។ លោកអគ្គលេខាបក្សបានគូសបញ្ជាក់ពីគោលការណ៍ស្នូល ចំនួនបួន ដើម្បីកំណត់វិធីសាស្ត្រដេញតាមគោលដៅនេះ។ ទាំងនេះគឺ៖ កំណើនត្រូវតែជាក់ស្តែង; រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ធនធានត្រូវតែប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាព; ត្រូវតែឆ្ពោះទៅការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងធានាបាននូវសមធម៌សង្គម។









