ផែនការសន្តិភាព ២០ ចំណុចអំពីអ៊ុយក្រែន៖ ខិតជិតដល់សន្តិភាព?
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសនាថ្ងៃទី ២៤ ខែធ្នូ អំពីសេចក្តីព្រាងផែនការសន្តិភាពដ៏ថ្មីបំផុត ដែលប្រទេសនេះ និងសហរដ្ឋអាមេរិកបានចរចាអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។ នេះត្រូវបានគេចាត់ទុកថា ជាវឌ្ឍនភាពថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលបានអូសបន្លាយរយៈពេល ៤ ឆ្នាំ ទោះបីជានៅតែមានការមន្ទិលសង្ស័យជាច្រើនអំពីការទទួលយកពីភាគី រុស្ស៊ីក៏ដោយ។









