ដំណើរទស្សនកិច្ចបង្កប់ដោយចំណុចសំខាន់ៗជាច្រើន
(VOVWORLD) - ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយវ៉ែត អាល់ហ្សេរី ចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង។ នេះមិនត្រឹមតែជាដំណើរទស្សនកិច្ចការទូតធម្មតានោះទេ ប៉ុន្តែជាសកម្មភាពជាបន្តបន្ទាប់ដែលដាក់គ្រឹះសម្រាប់ជំហានសំខាន់ៗ ក្នុងយុទ្ធសាស្ត្របើកទូលាយភាពជាដៃគូ និងលើកកម្ពស់ឋានៈអន្តរជាតិរបស់វៀតណាមក្នុងដំណាក់កាលថ្មី។










