ពង្រីកតួនាទីរបស់ជនចាស់ជរា ក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ
(VOVWORLD) - ខែសកម្មភាពដើម្បីជនចាស់ជរាឆ្នាំ ២០២៥ កំពុងត្រូវបានអនុវត្តន៍នៅទូទាំងប្រទេសជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។ ព្រឹត្តិការណ៍នេះបានធ្វើឡើងចំឱកាស ទិវាមនុស្សចាស់អន្តរជាតិ (១ តុលា)។ នៅប្រទេសវៀតណាម ជនចាស់ជរាគឺជាផ្នែកមួយនៃប្រភពធនធានផ្ទៃក្នុងដ៏មានតម្លៃរបស់ប្រទេសជាតិ រួមចំណែកនាំប្រជាជាតិវៀតណាមឈានចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព វិបុលភាព និងសុភមង្គល។









