បណ្ដាឧបសគ្គការទូតទន្ទឹងរង់ចាំប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump
(VOV)_នាថ្ងៃទី២០មករា ប្រធានាធិបតីជាប់ឆ្នោតអា មេរិក លោក Donald Trump បានធ្វើសច្ចាប្រណិធាន ទទួលដំណែង ជំនួសអោយលោក Barack Obama បញ្ចប់ អាណត្តិ។ ក្លាយទៅជាប្រធានាធិបតីលើកទី៤៥របស់ អាមេរិក មានន័យថា៖ លោក Donald Trumpត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនអំពីនយោបាយ សេដ្ឋកិច្ច និងកិច្ច ការបរទេសដើម្បីនាំមកនូវផលប្រយោជន៍ច្រើនបំផុតសំរាប់អាមេរិក។ នេះជា ភារកិច្ច មិនងាយស្រួលទេ។










