រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំសម្រេចគោលដៅឆ្នាំ២០១៦នៅកំរិតខ្ពស់បំផុត
(VOV)_ឆ្នាំ២០១៦ វៀតណាមខំប្រឹងប្រែងទទួលអោយ បានល្បឿនកំណើន GDP ពី៦,៣% ដល់ ៦,៥%។ដើម្បី ទទួលអោយបានគោលដៅនេះ គឺក្នុងរយៈពេលប៉ុន្មាន ខែចុងឆ្នាំនេះត្រូវខំប្រឹងប្រែងទទួលអោយបានកំរិត GDP ក្នុងត្រីមាសទី៤ពី៧,១-៧,៣%។នេះជាភារកិច្ចមិនងាយស្រួលទេ ប៉ុន្តែ ថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័នមួយចំនួនបានអោយដឹងថា៖នឹងខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចអោយបានគោលដៅដែលបានដាក់ចេញ។










