ភាពចលាចលលើឆាកនយោបាយរបស់កូរ៉េខាងត្បូង
(VOVworld)-ឆាកនយោបាយកូរ៉េខាងត្បូងកំពុង បង្ហាញសញ្ញាមានវិបត្តិខណៈដែល គណៈបក្ស កាន់អំណាចត្រូវបែកបាក់ហើយប្រធានាធិបតី លោកស្រី Park Geun Hye កំពុងព្យាយាមផ្លាស់ប្តូរ ស្ថានភាពនេះដោយការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រី។រឿងអាស្រូវពាក់ព័ន្ធ នឹងមនុស្សជិតស្និទ្ធជាមួយលោកស្រី Park Geun Hye ត្រូវបានចោទប្រ កាន់ ថាឆ្លៀតយកទំនាក់ទំនងនេះដើម្បីធ្វើអន្តរាគមទៅលើបញ្ហាសំខាន់ៗ ជះឥទ្ធិ ពល អសកម្មមិនត្រឹមតែទៅលើកិត្យានុភាពរបស់ថ្នាក់ដឹកនាំរូបនេះប៉ុណ្ណោះ ទេ ថែមទាំង បង្កឲ្យមានផលវិបាកមិនអាចប៉ាន់ស្មានបានផងដែរ។









