ព្រឹត្តិការណ៍

03/11/2016

ភាពចលាចលលើឆាកនយោបាយរបស់កូរ៉េខាងត្បូង

(VOVworld)-ឆាកនយោបាយកូរ៉េខាងត្បូងកំពុង បង្ហាញសញ្ញាមានវិបត្តិខណៈដែល គណៈបក្ស កាន់អំណាចត្រូវបែកបាក់ហើយប្រធានាធិបតី លោកស្រី Park Geun Hye កំពុងព្យាយាមផ្លាស់ប្តូរ ស្ថានភាពនេះដោយការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រី។រឿងអាស្រូវពាក់ព័ន្ធ នឹងមនុស្សជិតស្និទ្ធជាមួយលោកស្រី Park Geun Hye ត្រូវបានចោទប្រ កាន់ ថាឆ្លៀតយកទំនាក់ទំនងនេះដើម្បីធ្វើអន្តរាគមទៅលើបញ្ហាសំខាន់ៗ ជះឥទ្ធិ ពល អសកម្មមិនត្រឹមតែទៅលើកិត្យានុភាពរបស់ថ្នាក់ដឹកនាំរូបនេះប៉ុណ្ណោះ ទេ ថែមទាំង បង្កឲ្យមានផលវិបាកមិនអាចប៉ាន់ស្មានបានផងដែរ។

ភាពចលាចលលើឆាកនយោបាយរបស់កូរ៉េខាងត្បូង
02/11/2016

រដ្ឋសភាស្វែងរកដំណោះស្រាយជំរុញកំណែទម្រង់ខឿនសេដ្ឋកិច្ច

(VOV)_គំរោងការណ៍កំណែទម្រង់ខឿនសេដ្ឋកិច្ច ដំ ណាក់កាល ២០១៦-២០២០ ត្រូវបានយកមកពិភាក្សា ជាលើកដំបូង នាថ្ងៃទី២វិច្ឆិកា នៅសាលប្រជុំ នៃសម័យ ប្រជុំលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១៤។ គំ រោងការណ៍នេះដើរ​តួនាទីដ៏សែនសំខាន់ ក្នុងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ដើម្បីជំរុញ​កំណើនក្នុងដំណាក់កាលខាងមុខ។

រដ្ឋសភាស្វែងរកដំណោះស្រាយជំរុញកំណែទម្រង់ខឿនសេដ្ឋកិច្ច
01/11/2016

រុស្ស៊ីនិង NATO បង្កើនកម្លាំងយោធា

(VOV)_ការរត់ប្រណាំងយោធារវាងអង្គការ​សន្ធិសញ្ញា ​អាត្លង់ទិក​ខាងជើង ​NATO​ និងរុស្ស៊ីបានឡើងជណ្ដើរ ថ្មីបន្ទាប់ពីពេលអង់គ្លេសបានប្រកាសបញ្ជូន​ទាហាន ចំនួន៨០០នាក់ និងយន្តហោះចម្បាំងទៅកាន់ភាគ ខាងកើតរុស្ស៊ី។ ប្រការនេះបានកើតមានឡើងបន្ទាប់ពីពេលក្រុមនាវាផ្ទុក យន្តហោះរុស្ស៊ីរើទៅជិតឆ្នេរសមុទ្រ​របស់ប្រទេសមួយចំនួនក្នុងប្លុក NATO។ ប្រការនេះបានជំរុញទំនាក់ទំនងរវាង​មូស្គូជាមួយប្លុកនេះកាន់តែតានតឹង ឡើងៗ និងនាំឲ្យមានការគំរាមគំហែងបង្កអស្ថិរភាពនៅទ្វីបអឺរ៉ុប។

រុស្ស៊ីនិង NATO បង្កើនកម្លាំងយោធា
31/10/2016

គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម

(VOV)_” ជំនួបសន្ទនាអន្តរជាតិរវាងបណ្ដាគណបក្ស កម្មុយនីស្តនិងកម្មករលើកទី១៨” ទើបនឹងបានបិទ បញ្ចប់នៅទីក្រុងហាណូយ នាចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមរបស់ដំណាងជាង១០០នាក់ ដំ ណាងអោយបណ្ដាគណ​បក្សកម្មុយនីស្តនិងកម្មករលើទូទាំងពិភពលោក។ នេះគឺជាឱកាសដើម្បីបក្ស​កម្មុយនីស្តវៀតណាមអះអាងថា៖រក្សាគោលដៅតែមួយនោះគឺឯករាជ្យជាតិតភ្ជាប់ជាមួយសង្គមនិយម គោរព ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសសង្គមនិយម គណបក្សកម្មុយនីស្ត និងកម្មករនៃប្រទេសទាំងឡាយលើពិភពលោក។

គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម
28/10/2016

ច្បាប់ជំនឿសាសនា៖របតសំខាន់ក្នុងគោលនយោបាយស្ដីអំពីជំនឿសាសនានៅវៀតណាម

(VOV)_សហគមន៍ជនកាន់សាសនាបានវាយតំលៃខ្ពស់ ចំពោះការដែល​រដ្ឋសភាបានពិភាក្សានិងយកមតិអនុ ម័តគំរោងច្បាប់ស្ដីអំពីជំនឿសាសនាក្នុង​សម័យប្រជុំ លើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១៤។ អ្នកមុខ អ្នកការ​សាសនាបានចាត់ទុកថា៖ ការកសាងនិងចេញផ្សាយច្បាប់ស្ដីអំពីជំនឿសាសនានៅពេលនេះគឺសំខាន់ បង្ហាញច្បាស់នូវការកំណត់នានាក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្ដីអំពីសិទ្ធិសេរីភាពនៅខាងជំនឿសាសនាខាងជំនឿសាសនា។

ច្បាប់ជំនឿសាសនា៖របតសំខាន់ក្នុងគោលនយោបាយស្ដីអំពីជំនឿសាសនានៅវៀតណាម
27/10/2016

Mosul កំពុងខិតកាន់តែគៀកទៅនឹងវិបត្តិមនុស្សធម៌

(VOVworld)-យុទ្ធសាស្ត្រដណ្តើមសិទ្ធិត្រួតត្រាទីក្រុង Mosul របស់កងទ័ពអ៊ីរ៉ាក់ ដោយការជួយឧបត្ថម្ភរបស់ កងទ័ពជើងគោកនិងជើងអាកាសជាសម្ព័ន្ធមិត្តដឹកនាំ ដោយ អាមេរិកចាប់ពីថ្ងៃទី១៧តុលានោះគឺកំពុងស្ថិត ក្នុងដំណាក់កាលចុងក្រោយ។ ក្នុង កាលៈទេសៈនោះ ជោគវាសនារបស់ ប្រជាជនស៊ីវិលជាង១លាននាក់ដែលជាប់គាំង ក្នុងទីក្រុង កំពុងរងការ គំរាមកំហែងធ្ងន់ធ្ងរ ហើយអង្គការសហប្រជាជាតិបានឡើង សម្លេងព្រ មានអំពីគ្រោះមហន្តរាយមនុស្សធម៌មួយនឹងកើតមានឡើងនៅតំបន់នេះ។

Mosul កំពុងខិតកាន់តែគៀកទៅនឹងវិបត្តិមនុស្សធម៌
26/10/2016

វៀតណាមនិងមីយ៉ាន់ម៉ាគូសទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី

(VOVworld)-ប្រធានាធិបតីសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ាលោក Htin Kyaw និង លោកជំទាវកំពុងមាន ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨តុលា តាមសេចក្តីអញ្ជើញរបស់ប្រធាន រដ្ឋលោក Tran Dai Quang ។​ដំណើរ ទស្សនកិច្ចនេះជាព្រឹត្តិការណ៍នយោ បាយសំខាន់រវាងប្រទេសទាំងពីរផងដែរ។

វៀតណាមនិងមីយ៉ាន់ម៉ាគូសទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី
25/10/2016

ការខំប្រឹងប្រែងជួយស្រោងស្រងកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU - កាណាដា

(VOV)_បន្ទាប់ពីដំណើការចរចារ ដែលអូសបន្លាយក្នុង រយៈពេល៧ឆ្នាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ច សកល រវាង EU - កាណាដា (CETA) កំពុង​មាន​គ្រោះ អាសន្នដួលរលំ ដោយសារ EU មិនទទួលបានការយល់ ព្រមពី​ប៊ែលហ្សិក ប្រទេសជាសមាជិករបស់ EU។ ប្រសិនបើ CETA មិនបានចុះហត្ថ​លេខា នេះជាការវាយប្រហារខ្លាំងមួយចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ EU

ការខំប្រឹងប្រែងជួយស្រោងស្រងកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU - កាណាដា
24/10/2016

វៀតណាមរួមចំណែកកសាងអនុតំបន់ទន្លេមេគង្គមួយសន្តិភាពនិងសម្បូររុងរឿង

(VOVworld)-នាថ្ងៃទី២៤តុលា នៅទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្តទៅព្រឹត្តិ ការណ៍ការទូត ពុហភាគីមួយចំនួនរួមមាន សន្និសីទជាន់ខ្ពស់យុទ្ធ សាស្ត្រសហប្រតិបត្តិ ការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី- ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS 7)សន្និសីទជាន់ខ្ពស់ ប្រទេសបួន កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៨ (CLMV8)និងសន្និសីទវេទិកា សេដ្ឋកិច្ចពិភពលោកស្តីពីមេគង្គ (WEF-មេគង្គ)។ការដែលវៀតណាមទទួល រៀបចំព្រឹត្តិ ការណ៍ទាំងអស់នេះ គឺសំដៅពង្រីកនូវទំនាក់ទំនងប្រពៃណី ជាមួយប្រទេសជិតខាង រួម ចំណែកធ្វើឲ្យយន្តការសហប្រតិបត្តិការនេះ អភិវឌ្ឍន៍តាមទិសជាក់ស្តែងជាងដើម្បី គោលដៅកសាងអនុតំបន់មេគង្គ មួយសន្តិភាពនិងសម្បូររុងរឿង។

វៀតណាមរួមចំណែកកសាងអនុតំបន់ទន្លេមេគង្គមួយសន្តិភាពនិងសម្បូររុងរឿង
21/10/2016

ទំនាក់ទំនងរវាងចិន-ជប៉ុន-កូរ៉េខាងត្បូង៖និន្នាការសហប្រតិបត្តិការនៅតែជាកត្តាស្នូល

(VOVworld)-ទំនាក់់ទំនងរវាងប្រទេស អាស៊ីឦសាន ចំនួន៣ គឺ ចិន កូរ៉េខាងត្បូង និង ជប៉ុនកំពុងជួបប្រ ទះនឹងការជាប់គាំងខណៈដែលនាពេលថ្មីៗនេះ សមាជិកសភាជប៉ុន ៨៥រូប បានទៅទស្សនាវិហារ Yasukuni ក្នុងឱកាសពិធីបុណ្យរដូវស្លឹកឈើជ្រុះប្រពៃ ណីរបស់ប្រទេស នេះ។ ក៏ដូចជារាល់ការទស្សនាមុនៗ ដំណើរទស្សនាលើកនេះរបស់អ្នក នយោបាយជប៉ុនបានបណ្តាឲ្យមានការមិនស្បាយចិត្តយ៉ាងខ្លាំងសម្រាប់ ប្រទេសជិត​ខាងចិននិងកូរ៉េខាងត្បូង។

ទំនាក់ទំនងរវាងចិន-ជប៉ុន-កូរ៉េខាងត្បូង៖និន្នាការសហប្រតិបត្តិការនៅតែជាកត្តាស្នូល