អ៊ីរ៉ង់ឆ្លៀតយករាល់ឱកាសពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រ
(VOVworld)-នាប៉ុន្មានថ្ងៃកន្លងទៅ អាមេរិកនិងសហ ភាពអឺរ៉ុប (EU)បានលើកលែងការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចចំពោះអ៊ីរ៉ង់ បន្ទាប់ពីការដែល ស្ថាប័ន ថាមពល បរមាណូអន្តរជាតិ (IAEA) ប្រកាសថា តេអេរ៉ង់បាន គោរពតាម លក្ខខណ្ឌចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទទួលបាន នាចុងខែ កក្កដាឆ្នាំ២០១៥រវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 សំដៅដាក់កំហិត លើកម្មវិធីនុយ ក្លេអ៊ែរនៃប្រទេសនេះ។ អ៊ីរ៉ង់ក៏កំពុងបានបោះជំហានធ្វើ សមាហរណកម្មយ៉ាងខ្លាំងក្លាជាមួយពិភពលោកដើម្បីឆ្លៀតយកឱកាស ដែលពោរពេញទៅដោយសក្តានុភាពនោះ។









