វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនិងផលប្រយោជន៍ត្រឹមត្រូវនៅសមុទ្រខាងកើត
(VOV)_វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាព និងផលប្រយោជន៍ត្រឹមត្រូវនៅសមុទ្រខាងកើត។ សារលិខិតនេះរបស់វៀតណាម ត្រូវបាននាយករដ្ឋ មន្ត្រីវៀតណាម លោក Nguyen Tan Dung នាំចេញ ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី២០១៦។ ជាសមាជិកមានការទទួលខុសត្រូវរបស់អាស៊ាន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះអាងថា៖វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយប្រទេសផ្សេងៗក្នុងតំបន់ រួមវិភាគទានចំពោះការពង្រឹងនិងពង្រីកសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ជាពិសេសគឺនៅក្នុងតំបន់សមុទ្រខាងកើត។










