លទ្ធផលនិងជំនឿជាក់លើអាណត្តិថ្មី
(VOVWORLD) - អ្នកបោះឆ្នោតវៀតណាមជាង ៧៦ លាននាក់ (៩៩.៦៨%) បានទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ លទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ពីកម្រិតចំណាប់អារម្មណ៍របស់ប្រជាជន ក្នុងដំណើរការអភិបាលកិច្ចជាតិ ដោយ រំពឹងទុកលើអាណត្តិថ្មី របស់ស្ថាប័នជាប់ឆ្នោត។










