ស៊ីរី៖អស់សង្ឃឹមជាបណ្ដើរៗក្នុងការចរចារសន្តិភាព
Vovworld-បន្ទាប់ពីបរាជ័យក្នុងការចរចារស្វែងរកដំណោះ ស្រាយសន្តិភាពមួយសំរាប់សង្គ្រាមស៊ីវិលនៅស៊ីរីនាពេល ថ្មីៗនេះនៅទីក្រុង Geneva ប្រទេសស្វីស មជ្ឈដ្ឋានអ្នកវិភាគ បានចាត់ទុកភាពទាល់ច្រកនេះមិនត្រឹមតែធ្វើឲ្យអស់សង្ឃឹម ជាបណ្ដើរៗអំពីជំហានលោតផ្លោះនយោបាយមួយតាមរយៈការចរចារសន្តិភាព សំដៅបញ្ឈប់ជំលោះដែលអូសបន្លាយក្នុងរយៈពេល៣ឆ្នាំកន្លងមកនៅស៊ីរី ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសង្គ្រាមនៅប្រទេសនេះឡើងជណ្ដើរយ៉ាងធ្ងន់ធ្ងរជាង ទៀត។ ពីព្រោះបន្ទាប់បីបំរែបំរួលនេះ ពិតប្រាកដថា ទាំងរដ្ឋអំណាចស៊ីរីនិងភាគី ប្រឆាំងនឹងបង្កើនកំលាំងគំនាបយោធាលើសមរភូមិថែមទៀត។










