VOV-នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ទើបនឹង បានបញ្ចប់ដំណើរទស្សនកិច្ចក្នុងរយៈពេល៣ថ្ងៃនៅ ប្រទេសជិតខាងឥណ្ឌា។ ជ្រើសរើសឥណ្ឌាជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចនៅប្រទេស ចំនួន៤ក្រោយពេលទទួលដំណែងជានាយករដ្ឋមន្ត្រីជាកន្លែងយកចិត្តទុកដាក់ បំផុតរបស់ប៉េកាំង សំដៅបង្កើនពាណិជ្ជកម្មវិនិយោគជាមួយ New Delhi ផង បង្កើតទំនុកទុកចិត្តខាងនយោបាយជាមួយឥណ្ឌាផងបន្ទាប់ពីបណ្ដាការខ្វែង គំនិតក្នុងអតីតកាលនិងបច្ចុប្បន្នកាលទាក់ទិនដល់បញ្ហាជាច្រើន។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាផ្ទុយនឹងបណ្ដាពាក្សសំដីការទូតដ៏ល្អ និងការចាប់ដៃសហប្រតិបត្តិការនោះ លទ្ធផលទទួលបានក្នុងដំណើរ ទស្សនកិច្ចលើកនេះគឺមិនច្រើនឡើយ។