ព្រឹត្តិការណ៍

វៀតណាមបន្តអនុវត្តបណ្ដាគោលដៅកំណើន

វៀតណាមបន្តអនុវត្តបណ្ដាគោលដៅកំណើន

(VOV World)_នៅពិធីបើក កិច្ចប្រជុំ លើកទី៥រដ្ឋសភាវៀត ណាម នីតិកាលទី ១៣​នាព្រឹកថ្ងៃ​ទី ២០ ឧសភា តាងនាម​ រដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc បាន​ថ្លែង របាយការណ៍ដ៏សែនសំខាន់ស្ដីពីសភាពការណ៍ អនុវត្តភារ កិច្ចឆ្នាំ​២០១២ និងភារកិច្ចក្នុងរយះពេល៤ខែដើមឆ្នាំ ២០១៣ ​និងបណ្ដាដំណោះ​ស្រាយ​សំខាន់ៗរបស់រដ្ឋាភិបាលក្នុងការបញ្ជាំណែនាំការ​អភិវដ្ឍន៍សេដ្ឋកិច្ច​សង្គមពីឥឡូវនេះ ដល់ចុងឆ្នាំ២០១៣។ ​

(VOV World)_នៅពិធីបើក កិច្ចប្រជុំ លើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី 
១៣​នាព្រឹកថ្ងៃ​ទី ២០ ឧសភា តាងនាម​រដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី​ 
Nguyen Xuan Phuc បាន​ថ្លែងរបាយការណ៍ដ៏សែនសំខាន់ស្ដីពីសភាពការណ៍ អនុវត្ត
ភារកិច្ចឆ្នាំ​២០១២ និងភារកិច្ចក្នុងរយះពេល៤ខែដើមឆ្នាំ ២០១៣ ​និងបណ្ដាដំណោះ​
ស្រាយ​សំខាន់ៗរបស់រដ្ឋាភិបាលក្នុងការបញ្ជាំណែនាំការ​អភិវដ្ឍន៍សេដ្ឋកិច្ច​សង្គម ពីឥឡូវនេះ ដល់ចុងឆ្នាំ២០១៣។ ​

សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣(http://giaoduc.net.vn/)

          របាយការណ៍របស់រដ្ឋាភិបាលវៀតយណាម បានលើកឡើងបណ្ដា​លទ្ធផល គួរអោយកត់សម្គាល់ដែលវៀតណាមទទួលបាន ពីដើមឆ្នាំមក។ នោះគឺ សេដ្ឋកិច្ច  សង្គម ក្នុងរយះពេល៤ខែដើមឆ្នាំ មានសញ្ញាសកម្ម។ ​សន្ទស្សន៍ប្រើប្រាស់ ទាបជាង រយះពេលដូចគ្នា ​ពីឆ្នាំទៅមិញ​ កំរិតការប្រាក់ត្រូវបានថយចុះ…។ល។ GDP​​ក្នុង​ត្រី
មាស​ទី​១​ កើន ​៤,៩៨% ខ្ពស់ជាងរយះពេលដូចគ្នា នាឆ្នាំ ២០១២ ( ៤,៧៥%) ​ទទួល​បានគោលដៅដែលបានដាក់ចេញ។ នេះគឺជាកំរិតកំណើនសមស្រប ក្នុង​លក្ខណះ
ខឿន សេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេស នៅជួបការលំបាកជាច្រើន។ សុខុមាល ភាពសង្គម ផលប្រយោជន៍សង្គមត្រូវបានយកចិត្តទុកដាក់ជាច្រើន។ ពីដើមឆ្នាំមក  វៀតណាមបានបង្កើតការងារធ្វើថ្មីសំរាប់ពលករជាង ​៤៧៥ពាន់នាក់។ 

          ប៉ុន្តែតាមការព្យាករណ៍ថា÷​ខឿនសេដ្ឋកិច្ចសកលនៅតែបន្តស្ដារឡើងវិញ​យឹត​ មិនទាន់ស្ថិរភាព។ សេដ្ឋកិច្ច -សង្គមកិច្ចក្នុងប្រទេស​នៅមាន​ការលំបាក​ជាច្រើន។ យោងតាមបណ្ដាគោលដៅ និងស្ថានភាពជាក់ស្ដែង រដ្ឋាភិបាលវៀតនាមកំណត់ភារ
កិច្ចសំខាន់ៗនាបេលខាងមុខគឺបន្តអនុវត្តគោលដៅ បន្កើនការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច
 ត្រួតពិនិត្យអតិផរណានិងទទួលបានកំរិតកំណើនខ្ពស់ ប្រៀងនឹងឆ្នាំ២០១២។​ ឧបនា
យក រដ្ឋមន្ត្រី Nguyen Xuan Phuc បានលើក​ច្បាស់​ថា÷

“ ប្រមូលផ្តុំដោះស្រាយការលំបាក់សឲ្យផលិតកម្ម ដោះស្រាយបំណូលខូច ពង្រីកទី
ផ្សារ​​ និងជំរុញខ្លាំងការចែកចាយទំនិញ។បន្តអនុវត្តរាល់វិធាន​ការ ​ដោះស្រាយការ
លំបាក់​ឲ្យផលិតកម្ម  អាជិវកម្មជាពិសេសការលើកលែងពន្ខនិងគោល នយោបាយ ឧបត្ថម្ភឥណទាន។ពង្រីកខ្លាំងសេដ្ឋកិច្ចសមុទ្រ​និងជំរុញទីផ្សារក្នុងប្រទេសតទៅទៀត
ជាដើម។     “

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc (http://giaoduc.net.vn/)

រដ្ឋាភិបាលក៍បញ្ជាណែនាំបណ្តាដំណោះស្រាយកសាងព្រមៗគ្នានូវហេដ្ឋារចនា
សម្ព័ន្ឋ​ បន្តអនុវត្តដំណើរការរៀបចំឡើងវិ​ញនូវ​រចនាសម្ព័ន្ឋបណ្តាអង្គការឥណទាន។ក្នុងនោះប្រមូលផ្តុំលើកកំពស់​គុណ​ភាពឥណទានសុក្រិដ្ឋបែបបទសុវត្ថិភាពក្នុងសកម្ម
ភាពធនាគារ​បង្កើន​ការធានាសុវត្ថិភាពឲ្យប្រព័ន្ឋទាំងមូល។

ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋាភិបាលវៀតណាមក៏ប្រមូលផ្តុំធានាសុខុមាល
ភាពសង្គម និងផលប្រយោជន៍សង្គម បង្កើនការងារទប់ទឹងនឹងគ្រោះធម្មជាតិ …។ល។ ស្ដីពីការលើកកំពស់ប្រសិទ្ធភាពការងារកិច្ចការបរទេស ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា÷

          “ យើងកសាងនិងអនុវត្តយុទ្ធសាស្ត្រមេស្ដីពីការធ្វើសមាហរណកម្មអន្តរ​ជាតិស
កម្ម ចរចារ និងចូលរួមបណ្ដាតំបន់ពាណិជ្ជកម្មសេរី បើកទូលាយទីផ្សារ  អនុវត្តដំណើរ ការលើកកំពស់ទំនាក់ទំនងជាមួយដៃគូមួយចំនួន ធ្វើអោយ​ទំនាក់ទំនងទាំងនេះស៊ី​ជំរៅ ប្រសិទ្ធភាព លើកកំពស់តួនាទី ធានា​ផលប្រយោជន៍ជាតិ  រួមចំណែក សកម្ម  និងមានការទទួលខុសត្រូវក្នុងការ​កសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥  បង្កើន
ការងារ សំរាប់ជនវៀតណាមនៅឯបរទេស…។ល។”

          ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា÷​ភារកិច្ចនៅចំពោះមុខ  នៅ ធ្ងន់ធ្ងរ ប៉ុន្តែជាមួយការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលស្ថាប័ន និងតំបន់ គ្រប់ជាន់ថ្នាក់ វៀត
ណាម នឹងសម្រេចរាល់គោលដៅដែលបានដាក់ចេញសំរាប់ឆ្នាំ២០១៣ រួមចំណែក
អនុវត្តផែនការ៥ឆ្នាំ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ប្រកបដោយជោគជ័យ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.