ពន្លឿនល្បឿនអនុវត្តន៍គម្រោងជាតិសំខាន់ៗ៖ គន្លឹះសម្រាប់កំណើន
(VOVWORLD) - ចាប់តាំងពីប៉ុន្មានខែដើមឆ្នាំ បរិយាកាសការងារនៅការដ្ឋានសំណង់គម្រោងជាតិសំខាន់ៗជាច្រើនបានក្ដៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រួមជាមួយគ្នានោះ គឺកិច្ចប្រជុំ ការដឹកនាំ ការចុះត្រួតពិនិត្យ និងលើកទឹកចិត្តដោយផ្ទាល់នៅនឹងកន្លែង របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់និងគម្រោងជាតិសំខាន់ៗ បានបង្ហាញថា ការតម្រូវឲ្យពន្លឿនល្បឿនអនុវត្តន៍គម្រោងជាតិសំខាន់ៗ មិនមែនគ្រាន់តែជាបញ្ហានៃវឌ្ឍនភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាយុទ្ធសាស្ត្រសម្រាប់កំណើនរបស់វៀតណាមក្នុងរយៈពេលខាងមុខទៀតផង។









