ផ្ទាំងរូបភាពដ៏រស់រវើកនៃសេរីភាពសាសនានៅវៀតណាម
(VOVWORLD) - វៀតណាមជាប្រទេសពហុសាសនា។ ប្រជាជនគ្រប់សាសនាមានសេរីភាពក្នុងការអនុវត្តពិធីសាសនា និងជំនឿរបស់សាសនាខ្លួន ក្នុងបរិយាកាសស្ថិរភាព សុខដុមរមនា ស្មើភាព និងស្របតាមច្បាប់។ ប៉ុន្មានថ្ងៃថ្មីៗនេះ ផ្ទាំងរូបភាពនៃជំនឿ និងសាសនាកាន់តែមានភាពរស់រវើកជាមួយនឹងបរិយាកាសរីករាយ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី របស់ជនជាតិខ្មែរណាមបូ (ជនជាតិខ្មែរនៅភាគខាងត្បូងវៀតណាម)។ ស្ថានភាពជាក់ស្តែងនៃជីវភាពខាងជំនឿសាសនាកាន់តែរស់រវើក ដែលជាសក្ខីភាពច្បាស់លាស់នៃការធានានូវសេរីភាពខាងជំនឿនៅប្រទេសវៀតណាម។










