ធ្វើសកម្មភាពជាក់ស្តែង ផ្តល់អាទិភាពលើប្រភពធនធានសម្រាប់កុមារ
(VOVWORLD) - ប្រទេសវៀតណាមកំពុងស្ថិតក្នុងខែនៃសកម្មភាពដើម្បីកុមារ។ នៅវៀតណាម កុមារគឺជាមុខសញ្ញាទទួលបានការយកចិត្តទុក ដាក់ពិសេស បានបង្ហាញតាមរយៈការងារការពារ និងថែទាំកុមារ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់កុមារ ដើម្បីប្អូនៗ មានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងមានបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព។ វៀតណាមក៏មិនមានការរើសអើង និងតែងតែធានាផលប្រយោជន៍ល្អបំផុត របស់កុមារក្នុងរាល់ការសម្រេចចិត្តពាក់ព័ន្ធ ដោយចាត់ទុកថា នេះជាបញ្ហាយុទ្ធសាស្ត្រ និងយូរអង្វែង។










