វៀតណាមខិតខំប្រឹងប្រែងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥
(VOVWORLD) - សម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទើបបានបិទបញ្ចប់នៅទីក្រុងហ្សឺណែវ ស្វីស។ ការចូលរួមរបស់វៀតណាមក្នុងសម័យប្រជុំនេះ បានសរឲ្យឃើញពីរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញ និងការពារសិទ្ធិមនុស្សនិយាយរួម ក៏ដូចជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិយាយដោយឡែក។ ទន្ទឹមនឹងនោះ រួមចំណែកអនុវត្តន៍គោលនយោបាយការបរទេសដោយម្ចាស់ការ វិជ្ជមាន ហើយមានការទទួលខុសត្រូវចំពោះបញ្ហារួមរបស់សហគមន៍អន្តរជាតិក្នុង ឋានៈជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិឆ្នាំ ២០២៣ - ២០២៥។










