វៀតណាមចូលរួមយ៉ាងសកម្មក្នុងការកសាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
(VOVWORLD) - កាលពីថ្ងៃទី៨ ខែសីហា គណៈកម្មាធិការឯកទេសរបស់អង្គការសហប្រជាជាតិ រួមទាំងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលគាំទ្រចំពោះការបង្កើតគណៈកម្មាធិការឯកទេស ហើយបានចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងអនុសញ្ញាតាំងពីសម័យប្រជុំដំបូងនោះ វៀតណាមបានកំណត់ថា នេះជាឱកាសដើម្បីបង្កើត និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអនុវត្តច្បាប់នៃប្រទេសផ្សេងទៀត សំដៅទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។










