បញ្ហាថាមពលរបស់ពិភពលោក
(VOVWORLD) - ការផ្លាស់ប្តូរថាមពលបច្ចុប្បន្ននេះ ត្រូវបានចាត់ទុកថា ជាអាទិភាពសកលមួយ ក្នុង បរិបទដែលពិភពលោកជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅអំពីអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ ផែនទីបង្ហាញផ្លូវនៃការលុបបំបាត់ឥន្ធនៈហ្វូស៊ីល និងការបង្កើនសមត្ថភាពថាមពលស្អាតនៅតែមានបញ្ហាប្រឈមជាច្រើន។










