លើកកម្ពស់តួនាទីរបស់សមាជិកសភាវ័យក្មេងក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
(VOVWORLD) - សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលរដ្ឋសភាវៀតណាមធ្វើម្ចាស់ផ្ទះជាលើកដំបូង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងហាណូយ បានទទួលជោគជ័យល្អប្រសើរ។ ក្រោមប្រធានបទ "តួនាទីរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍" សន្និសីទបានអំពាវនាវឲ្យសមាជិកសភាវ័យក្មេងពង្រីកស្មារតីទទួលខុសត្រូវក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅលើវិសាលភាពសកលលោកតាមរយៈសកម្មភាពជាក់ស្តែង។










