នវានុវត្តន៍ដើម្បីនាំវៀតណាមឡើងនាវាអភិវឌ្ឍន៍រួមជាមួយពិភពលោក
(VOVWORLD) - នាថ្ងៃទី ២៨ តុលា វៀតណាមបានសម្ពោធគ្រឹះស្ថានប្រតិបត្តិការថ្មីនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac រដ្ឋធានីហាណូយ (NIC Hoa Lac)។ ព្រឹត្តិការណ៍នេះគឺជាការគូសសញ្ញាដ៏សំខាន់មួយក្នុងដំណើរការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដោយបង្ហាញថា វៀតណាមបាននិងកំពុងផ្តោតលើប្រភពធនធានដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញនវានុវត្តន៍និងអនុវត្តន៍បេសកកម្មក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ និងលើពិភពលោក។










