របកគំហើញផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
(VOVWORLD) - វៀតណាមទើបតែដាក់ឲ្យដំណើរការដោយព្រមៗគ្នានូវគម្រោងគមនាគមន៍ សំខាន់ៗចំនួន ៤ នៅក្នុងតំបន់ទាំងពីរនៃប្រទេស។ នេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ព្រោះនេះជាលើកទីមួយ ដែលក្នុងពេលតែមួយ ក្រសួងគមនាគមន៍និងដឹកជញ្ជូន និង វិនិយោគិនបានដាក់ឱ្យដំណើរការនូវបណ្ដាគម្រោងក្នុងវិស័យផ្សេងៗគ្នា រួមមាន៖ អាកាសយានដ្ឋានចំនួន ១ ផ្លូវល្បឿនលឿនចំនួន ២ និងស្ពានខ្សែកាបខ្នាតធំចំនួន ១។ ការបើកសម្ពោធគម្រោងទាំងនេះមានអត្ថន័យដ៏ធំធេងផ្នែកសេដ្ឋកិច្ច ដោយបង្កើតការ តភ្ជាប់ និងជាកម្លាំងចលករសម្រាប់កំណើននៃតំបន់និយាយដោយឡែក និងប្រទេស ទាំងមូល។










