វប្បធម៍វៀតណាម

03/11/2018

ការអភិវឌ្ឍចម្រៀងប្រជាប្រិយ៖ ក្រឡេកមើលពីមហោស្រពលេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយ

(VOVWORLD) - នាខែតុលាកន្លងទៅ នៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងនៃប្រទេសវៀត ណាម) បានប្រព្រឹត្តទៅមហោស្រព “លេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយនៃតំបន់ទាំង៣របស់វៀតណាម” ដែលរៀបចំឡើងដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ផងដែរ។ ទំនុកចម្រៀងប្រជាប្រិយនិងបទចំរៀងប្រពៃណីជាច្រើន ហាក់ដូចជាត្រូវសាបសូន្យនោះ ប៉ុន្ដែត្រូវបានវិចិត្រករ សិល្បករនិងអ្នកចម្រៀងអភិរក្ស តាមរយៈការនិពន្ធទំនុកច្រៀងថ្មី សរសេរពាក្យពេចន៍ជាដើម។ ប្រការទាំងអស់នេះ បានរួមចំណែកបង្កើនសេចក្តីស្រឡាញ់ចូលចិត្តជាមួយចង្វាក់បទភ្លេងប្រជាប្រិយរបស់វៀតណាម។

ការអភិវឌ្ឍចម្រៀងប្រជាប្រិយ៖ ក្រឡេកមើលពីមហោស្រពលេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយ
13/10/2018

តម្លៃវប្បធម៌នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត Ba Ria -Vung Tau

(VOVWORLD) - Ba Ria - Vung Tau ជាខេត្តមួយដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភាគ ខាងត្បូងវៀត ណាម និងត្រូវបានគេស្គាល់ថាជាខេត្តមានទីតាំងភូមិសាស្រ្ត និងធម្មជាតិអំណោយផលសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍។ ក្រៅពីមានធម្មជាតិអំណោយផល ហើយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនោះ ខេត្ត Ba Ria – Vung Tau ក៏មានរមណីដ្ឋាននិងពិធីបុណ្យប្រពៃណីប្រជាប្រិយដែលពោរពេញ ទៅដោយវប្បធម៌ប្រពៃណីនៃប្រជាជនឆ្នេរសមុទ្រផងដែរ។ ទាំងអស់នេះគឺជាលក្ខណៈ ពិសេសដោយឡែករបស់ខេត្តដើម្បីតភ្ជាប់ផលិតផលវប្បធម៌របស់ខ្លួន ក្នុងការ អភិវឌ្ឍវិស័យទេសចរណ៍។

តម្លៃវប្បធម៌នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត Ba Ria -Vung Tau
06/10/2018

Bac Lieu- ប្រភពដើមនៃសិល្បៈ Don ca tai tu

(VOVWORLD) - Don ca tai tu ជាការសំដែងចំរៀងចាប៉ីមិនជំនាញរបស់ប្រជាជននៅខេត្តមួយចំនួន ភូមិភាគខាងត្បូងវៀត ណាម ទោះបីជាបានចាប់បដិសន្ធិតាំងពីជាង១សតវត្សមុនក៏ដោយប៉ុន្តែប្រភេទសិល្បៈនេះមានការ រីកសាយភាយយ៉ាងខ្លាំង។ នៅទូទាំងខេត្តទាំង ២១ នៃភាគខាងត្បូង Don ca tai tu បានបង្កើតឡើងជាថ្មីជាច្រើនលើកច្រើនសារ តាមរយៈការផ្លាស់ប្តូរវប្បធម៌ជាមួយក្រុមជនជាតិផ្សេងគ្នា ដោយបង្ហាញពីភាពសុខដុមនិងការគោរពគ្នាទៅវិញទៅមករវាងបណ្តាជនជាតិ។ ហេតុដូច្នេះហើយបានជានៅឆ្នាំ ២០១៣ សិល្បៈ Don ca tai tu នៅភាគខាងត្បូងនៃប្រទេសវៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ដោយ ឡែក ប្រជាជន Bac Lieu បានរួមចំណែកដ៏ធំធេងឆ្លងតាមប្រវត្តិសាស្រ្តនៃការបង្កើតនិងអភិវឌ្ឍន៍របស់ ប្រភេទ Don ca tai tu នេះ។

Bac Lieu- ប្រភពដើមនៃសិល្បៈ Don ca tai tu
22/09/2018

ភាពអស្ចារ្យរបស់ឃ្លាំងចំណេះដឹងយក្សតាមរយៈវីរកថា

(VOVWORLD) - ក្នុងអត្ថបទទី១ដែលបានឧទ្ទេសនាមអំពីវីរកថារបស់បណ្តាជនជាតិ Tay Nguyen យើងខ្ញុំបានឧទ្ទេសនាមអំពីសិប្បករ A Ar ដែលជា “រតនៈវីរកថារស់” របស់ជនជាតិ Xo dang T’dra អ្នកដែលបានថែរក្សានិងផ្តល់ជូននូវខ្លឹមសារវីរកថាក្នុងកម្រងសៀវ ភៅដ៏មានតម្លៃដោយមានឈ្មោះថា “ឃ្លាំងវីរកថា Tay Nguyen”។

ភាពអស្ចារ្យរបស់ឃ្លាំងចំណេះដឹងយក្សតាមរយៈវីរកថា
15/09/2018

វីរកថា-រតនៈវត្ថុរស់របស់ជនជាតិ Xo dang T’dra

(VOVWORLD) - និយាយដល់វីរកថា នៅតំបន់ Tay Nguyen គេតែងតែនឹកដល់វិរកថា Khan របស់ ជនជាតិ E de; Ot ndrong របស់ជនជាតិ M’nong ឬ Ho mon របស់ជនជាតិ Ba na។ ប៉ុន្តែជនជាតិ Xo Dang ក្រុម T’dra ក៏មានវិរកថារបស់ខ្លួន។ វិរកថារបស់ ជនជាតិ Xo Dang ត្រូវបានគេរកឃើញជាលើកដំបូងនៅឆ្នាំ២០០១ នឹងក្លាយទៅជា ទិន្នន័យសំខាន់ ដើម្បីវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម វៀតណាមនិពន្ធ ចងក្រងនិង បោះពុម្ភផ្សាយឈុតសៀវភៅមានឈ្មោះថា “ឃ្លាំងវីរកថា Tay Nguyen”។ សិប្បករ A Ar ជា “រតនៈវីរកថារស់” របស់ជនជាតិ Xo dang T’dra ជាអ្នករក្សានិងផ្តល់នូវ ខ្លឹមសារទាំងស្រុងនៃវីរកថា Xo dang ក្នុង ឈុតសៀវភៅដ៏មានតម្លៃមួយនេះ។

វីរកថា-រតនៈវត្ថុរស់របស់ជនជាតិ Xo dang T’dra
01/09/2018

ទិវាសៀវភៅ - ទិវាបុណ្យនៃវប្បធម៌អាន

(VOVWORLD) - ពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ មានព្រឹត្តិការណ៍ជាច្រើនដែលទាក់ទងទៅនឹងការផ្សព្វ ផ្សាយនិងការឧទ្ទេសនាមសៀវភៅដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស។ ជាមធ្យមប្រហែលជា ៣ ទៅ ៤ ខែពិព័រណ៍សៀវភៅ ការតាំងពិព័រណ៌សៀវភៅនិងទិវាបុណ្យសៀវភៅ តែងតែបានប្រព្រឹត្តទៅដែលទាក់ទាញអ្នកអានក្នុងវ័យអាយបគ្រប់គ្នាចូលរួមយ៉ាងច្រើនគុករ។

ទិវាសៀវភៅ - ទិវាបុណ្យនៃវប្បធម៌អាន
18/08/2018

ចក្ខុវិស័យនាពេលអនាគតចំពោះការអភិរក្សបេតិកភណ្ឌវប្បធម៌នៅវៀតណាម

(VOVWORLD) - ប្រមុខរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc នាពេលថ្មីៗនេះ បានចង្អុលបង្ហាញនូវតម្រូវការថ្មីសម្រាប់កិច្ចការពារនិងពង្រីកនូវបេតិក ភណ្ឌវប្បធម៌នៅវៀតណាម។ តាមនោះ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់នៅវៀតណាមត្រូវតែបំពេញក្របខ័ណ្ឌច្បាប់យ៉ាងឆាប់រហ័ស ជាពិសេសកំណត់ការទទួលខុស ត្រូវក្នុងការគ្រប់គ្រងនិងពង្រីកនូវតម្លៃរបស់បេតិកភណ្ឌវប្បធម៌នៅវៀតណាម។

ចក្ខុវិស័យនាពេលអនាគតចំពោះការអភិរក្សបេតិកភណ្ឌវប្បធម៌នៅវៀតណាម
13/08/2018

វប្បធម៌ច្នៃប្រឌិតនាំមកជូនមហាជននូវសកម្មភាពវប្បធម៌សិល្បៈសម្បូរបែប

(VOVWORLD) - វប្បធម៌ច្នៃប្រឌិតវៀតណាម ជាគម្រោងការដែលបង្កើតឡើងដោយក្រុមប្រឹក្សាអង់គ្លេសនិង វិទ្យា ស្ថានវប្បធម៌សិល្បៈជាតិវៀតណាមអនុវត្តន៍ សំដៅបង្កើតទីធ្លាសិល្បៈមួយសម្រាប់ អ្នកជក់ចិត្តនឹងការច្នៃប្រឌិត មានកន្លែងបង្ហាញនូវស្នាដៃរបស់ខ្លួនគួរជាទីចាប់ អារម្មណ៍បំផុត។ ក្នុងរយៈពេលកន្លងមក គម្រោងវប្បធម៌ច្នៃប្រឌិត វៀតណាម បាន អនុវត្តន៍តាមខេត្តក្រុងធំៗ ទូទាំងប្រទេសនោះ គឺទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

វប្បធម៌ច្នៃប្រឌិតនាំមកជូនមហាជននូវសកម្មភាពវប្បធម៌សិល្បៈសម្បូរបែប
14/07/2018

ដើម្បីគំនូរប្រជាប្រិយ Dong Ho ក្លាយទៅជាបេតិកភណ្ឌវប្បធម៌ពិភបលោក

(VOVWORLD) - គំនូរ Dong Ho ជាប្រភេទគំនូរដែលបានបោះពុម្ពនៅលើបន្ទះឈើដែលមានកម្រាសប្រវត្តិសាស្ត្ររាប់រយឆ្នាំហើយ។ គំនូរប្រជាប្រិយ Dong Ho មានប្រភពពីភូមិ Dong Ho ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh។ នាឆ្នាំ២០១៣ របរគូគំនូរប្រជាប្រិយ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នាពេលថ្មីៗនេះ ទទួលបានការអនុញ្ញាត្តិពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាមបានស្រាវជ្រាវនិងបង្កើតសំណុំឯកសារវិទ្យាសាស្ត្រ ដើម្បីស្នើឲ្យអង្គការ UNESCO ដាក់បញ្ចូលរបរគូគំនូរប្រជាប្រិយ Dong Ho ទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីត្រូវការពារបន្ទាន់របស់មនុស្សលោក។

ដើម្បីគំនូរប្រជាប្រិយ Dong Ho ក្លាយទៅជាបេតិកភណ្ឌវប្បធម៌ពិភបលោក
07/07/2018

សារមន្ទីរវៀតណាមផ្លាស់ប្តូរវិធីជួបប្រាស្រ័យជាមួយមហាជន

(VOVWORLD) - បច្ចុប្បន្ននេះ ការនិយមន័យអំពីសារមន្ទីរមិនត្រឹមតែស្ថិតក្នុងក្របខ័ណ្ឌនៃការតាំងបង្ហាញវត្ថុតាងពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាការតភ្ជាប់ពីអតីតកាលជាមួយបច្ចុប្បន្ន កាល និងជាអន្តរកម្មរវាងវត្ថុតាងជាមួយទស្សនិកជន។ ហេតុដូច្នេះបានជា សារមន្ទីរជាច្រើននៅវៀតណាមមិនត្រឹមតែបំពេញតាមតម្រូវការរបស់មហាជនប៉ុណ្ណោះទេ ថែមទាំងចូលរួមការប្រកួតប្រជែងជាមួយរូបភាពនៃការល្បែងកំសាន្តជាច្រើនរបស់សង្គម ដើម្បីទាក់ទាញមហាជនតាមរយៈសកម្មភាពផ្សេងៗគ្នា។

សារមន្ទីរវៀតណាមផ្លាស់ប្តូរវិធីជួបប្រាស្រ័យជាមួយមហាជន