វប្បធម៍វៀតណាម

30/06/2018

អភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ Hue

(VOVWORLD) - Hue ជារាជធានីរបស់រាជកាលនៃត្រកូល Nguyen ដែលជារាជាធិបតេយ្យចុងក្រោយ នៅក្នុងប្រវត្តិសាស្ត្រវៀតណាមដែលមានអាយុកាលគង់វង្ស ១៤៣ ឆ្នាំ ដែលបានរក្សានូវតម្លៃវប្ប ធម៌រូបីនិងអរូបីដ៏សម្បូរបែប រួមមានប្រព័ន្ធកំពែង វិមាន វិហារ ចេតិយ ផ្ទាំងទស្សនីយភាព វប្បធម៌ម្ហូបអាហារ រួមទាំងសិល្បៈតន្ត្រីនិងពិធីបុណ្យទានដ៏វិសេសវិសាល។ ឆ្លងកាត់រយៈពេល២០ឆ្នាំកន្លងទៅនេះ បុព្ធហេតុអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌនេះទទួលបានលទ្ធផលយ៉ាងល្អប្រពៃជាច្រើន។

អភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ Hue
16/06/2018

រឿងល្ខោនកាយលឿង “លោកគ្រូ Ba Doi” ដែលជួបជុំសិល្បៈករសិល្បៈការិនីសម្តែងតំបន់ទាំងបី

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី១០០នៃល្ខោនកាយ លឿង (Cai luong ដែលមានលក្ខណៈដូចទៅនឹងល្ខោនបាសាក់របស់កម្ពុជា) នាពេលថ្មីៗនេះ សិល្បៈករសិល្បៈការិនីសម្តែងមកពីភាគទាំងបីរបស់វៀតណាមពោលគឺភាគខាងជើង ភាគកណ្តាលនិងភាគខាងត្បូង បានសម្តែងជូនទស្សនិកជនទូទាំងប្រ ទេសរឿងល្ខោនកាយលឿង “លោកគ្រូ Ba Doi”។ សាច់រឿងបានឆ្លុះបញ្ចាំងអំពីដំណាក់កាលប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសជាតិនិងគ្រូតន្ត្រីករ Nguyen Quang Dai (ឬហៅថា គ្រូ Ba Doi) ជាអ្នកមានគុណូបការៈយ៉ាងធំធេងក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ល្ខោនកាយលឿង។ ជាមួយនឹងសេណារីយូវប្បធម៌របស់សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម ដែលត្រូវបានអ្នកនិពន្ធ Hoang Song Viet និង Le Trung Thao បញ្ចូលទៅជារឿងល្ខោនកាយលឿងដឹកនាំដោយសិល្បៈករឆ្នើម Trieu Trung Kien និង Le Trung Thao រឿងល្ខោន “គ្រូ Ba Doi” បានជួយឲ្យទស្សនិក ជនយល់ច្បាស់អំពីប្រភពក៏ដូចជាសោភណ្ឌភាពនិងតម្លៃវប្បធម៌នៃឆាកល្ខោនកាយលឿងវៀតណាម។

រឿងល្ខោនកាយលឿង “លោកគ្រូ Ba Doi” ដែលជួបជុំសិល្បៈករសិល្បៈការិនីសម្តែងតំបន់ទាំងបី
12/05/2018

វប្បធម៌ Hue ដ៏វិសេសវិសាលនៅ Festival Hue ២០១៨

(VOVWORLD) - Festival Hue ២០១៨ បានប្រព្រឹត្តទៅក្នុងរយៈពេលពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី២ ខែឧសភានៅទីក្រុង Hueដែលជាកន្លែងជួបប្រាស្រ័យនិងផ្លាស់ប្តូរវប្បធម៌សិល្បៈគ្រប់ ប្រភេទពីគ្រប់ទីកន្លែងទូទាំងប្រទេសនិងបរទេស។ ក្នុងផ្ទាំងរូបភាពសិល្បៈដ៏ចម្រុះ ពណ៌នោះ កម្មវិធីសិល្បៈជាច្រើនតែងតែយកវប្បធម៌Hue ធ្វើជាប្រធានបទដែលទាក់ ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ។

វប្បធម៌ Hue ដ៏វិសេសវិសាលនៅ Festival Hue ២០១៨
05/05/2018

ខេត្ត Dien Bien ខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌អរូបី

(VOVWORLD) -ខេត្ត Dien Bien ទើបនឹងមានបន្ថែមនូវបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួនពីរ នោះគឺ បុណ្យតេតសាច់ទឹក (Bun Huot Nam) របស់ជនរួមជាតិជនជាតិឡាវនៅភូមិ Na Sang ទី១ ឃុំ Nua Ngam ស្រុក Dien Bien និងសិល្បៈរចនាក្បូរក្បាច់លើសម្លៀក បំពាក់ប្រពៃណីរបស់ជនជាតិ Mong hoa នៅឃុំ Sa Long ស្រុក Muong Cha។ លទ្ធ ផលទទួលបានទាំងអស់នេះជាការខិតខំប្រឹងប្រែងក្នុងការពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌អរូបីរបស់រដ្ឋអំណាចនិងសហគមន៍បណ្តាជនជាតិខេត្ត Dien Bien។

ខេត្ត Dien Bien ខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌អរូបី
27/04/2018

ទំនៀមទម្លាប់សែនខួបស្តេច Hung របស់ជនជាតិ ភាគតិចនៅខេត្ត Phu Tho

(VOVWORLD) -ក្នុងអារម្មណ៍របស់ជនវៀតណាមគ្រប់រូបតាំងពីយូណាស់មកហើយបណ្តាស្តេច Hung មានគុណបំណាច់ប្រសូតរដ្ឋ Van Lang ដែលជារដ្ឋដំបូងរបស់វៀតណាម។ ហេតុដូច្នេះបានជា ជំនឿសែនព្រេនខួបស្តេច Hung មានតួនាទីសំខាន់ក្នុងជីវភាពរស់នៅខាងព្រលឹងនិងមនោ សញ្ចេតនារបស់ប្រជាជនវៀតណាមគ្រប់ជំនាន់។ ជំនឿសែនព្រេនស្តេច Hung មានលក្ខណៈពិសិដ្ឋ ជាក់ស្តែងនិងជាទីបង្អែកស្មារតី បង្កើតឡើងកម្លាំងមហាសាមគ្គីជនជាតិទាំងមូលរួមគ្នាកសាងប្រទេសផងនិងរក្សាប្រទេសជាតិផងដែរ។

ទំនៀមទម្លាប់សែនខួបស្តេច Hung របស់ជនជាតិ ភាគតិចនៅខេត្ត Phu Tho
21/04/2018

បណ្ណាល័យឥតគិតថ្លៃនៅស្រុកស្រែ-ថ្នាលបណ្តុះចំណេះដឹងសម្រាប់សិស្សានុសិស្ស

(VOVWORLD) -នាប៉ុន្មានឆ្នាំកន្លងមកនេះ រូបសណ្ឋានបណ្ណាល័យរបស់ត្រកូល គ្រួសារឬបណ្ណាល័យ ឥតគិតថ្លៃដែលបានបើកតាមលក្ខណៈបុគ្គលកាន់តែកើតមានឡើងជាច្រើននៅស្រុកស្រែទូទាំងប្រទេសវៀតណាមផងដែរ។ ប្រការនេះសរឲ្យឃើញថា តម្រូវការអានសៀវ ភៅ ទាក់ទងផ្ទាល់ជាមួយចំណេះដឹងនិងវប្បធម៌អានតាមតំបន់ជនបទកាន់តែកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុដូច្នេះ ជីវភាពរស់នៅខាងស្មារតីរបស់ប្រជា កសិករក៏កាន់តែសម្បូរបែប ហើយប្រជាជនបានបច្ចុប្បន្នកម្មនូវបច្ចេកវិទ្យាកសិកម្មថ្មី និងប្អូនកុមារបានបង្កបង្កើនចំណេះដឹងដែលមានអត្ថប្រយោជន៍ពីទំព័រសៀវភៅនីមួយៗតាមបណ្ណាល័យភូមិផងដែរ។

បណ្ណាល័យឥតគិតថ្លៃនៅស្រុកស្រែ-ថ្នាលបណ្តុះចំណេះដឹងសម្រាប់សិស្សានុសិស្ស
13/04/2018

អ្នកស្នងនូវវប្បធម៌ប្រពៃណីជនជាតិ

(VOVWORLD) -ដោយមានក្តីស្រឡាញ់និងចំណង់ចំណូលចិត្តជាមួយវប្បធម៌ជនជាតិ បានជា យុវជនជនជាតិ Ede នៅខេត្ត Dak Lak ខិតខំសិក្សាដោយខ្លួនឯងអំពីទំនៀមរបស់ ជនជាតិខ្លួនដោយរៀនវាយគង ឃ្មោះ ត្បាញ ចារបាប់និងច្រៀងចម្រៀងប្រជាប្រិយ។ ហេតុដូច្នេះ លក្ខណៈវប្បធម៌ដ៏ល្អប្រសើរបស់ជន ជាតិ E de នៅតែបាន រក្សានិងមរតកដល់ជំនាន់កូនចៅក្រោយៗ។

អ្នកស្នងនូវវប្បធម៌ប្រពៃណីជនជាតិ
05/04/2018

ក្តីសង្ឃឹម “តភ្ជាប់សម្លេងគងឃ្មោះ” នៅភូមិ M’Duk

(VOVWORLD) -ចំពោះមុខស្ថានភាពដែល លំហរគងឃ្មោះកាន់តែត្រូវបង្រួញនិងបាត់រលត់ទៅនោះ ការដែលក្រុមប្រគុំគងឃ្មោះវ័យក្មេងតាមភូមិឋាននានារបស់ខេត្ត Dak Lak មានការជក់ចិត្តនឹងប្រភេទឧបករណ៍តន្ត្រីនេះជាប្រការថ្លៃថ្លាណាស់។ សម្រាប់យុវជននៅភូមិឋាន M’duk ឃុំ Ea Tam ទីក្រុង Buon Ma Thuot ការជក់ចិត្តនេះបានជួយឲ្យប្អូនៗខិតមិជិត ជាមួយសម្លាងគងឃ្មោះនិងទទួលបាននូវជោគជ័យដំបូងដែលបង្កើតក្តីសង្ឃឹមតភ្ជាប់ សម្លែងគងឃ្មោះរបស់ភមិឋានមរតកដល់ជំនាន់ក្រោយៗ។

ក្តីសង្ឃឹម “តភ្ជាប់សម្លេងគងឃ្មោះ” នៅភូមិ M’Duk
29/03/2018

រឿងល្ខោន Cai luong “ផ្កា Man ពណ៌ស”

(VOVWORLD) -ក្រុមសិល្បៈល្ខោន Cai luong Tay Do នៃទីក្រុង Can Tho (ភាគខាងត្បូង វៀតណាម) បានដឹកនាំរឿងល្ខោន Cai luong “ផ្លែ Man ពណ៌ស” (ឬខ្មែរយើងធ្លាប់ហៅថាផ្លែជម្ពូ ហាណូយ) ដែលបានប្រឌិតពីរឿងប្រវត្តិសាស្ត្រពិតនៅក្នុងតំបន់ នាពេលវេលាក្រោយ យុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ១៩៦៨។ រឿងល្ខោន នេះបានជួយឲ្យក្រុម សិល្បៈទទួលបានមេដាយមាសពីរគ្រឿងនិងមេដាយប្រាក់បី គ្រឿងនៅក្នុងការប្រឡងសិល្បៈល្ខោន Cai luong ជំនាញ ទូទាំងប្រទេសឆ្នាំ២០១៥។ នាពេលថ្មីៗនេះ រឿងល្ខោន “ផ្លែ Man ពណ៌ស” ត្រូវបានសិល្បៈករ សិល្បៈការិនីសម្តែង ឡើងវិញតាមរយៈរូបភាពអង់អាចក្លាហានក្នុងសង្គ្រាមដណ្តើមឯករាជ្យ សេរីភាពជូនស្រុកកំណើតនិងប្រទេសជាតិ។

រឿងល្ខោន Cai luong “ផ្កា Man ពណ៌ស”
22/03/2018

ភាពល្អស្អាតក្នុងកំណាព្យរបស់អ្នកនិពន្ធវ័យក្មេងនៅទីក្រុងហូជីមិញ

(VOVWORLD) -នាពេលថ្មីនេះ សមាគមអ្នកនិពន្ធទីក្រុងហូជីមិញបានរៀបចំទីលានកំណាព្យមួយសម្រាប់យុវជន។ ទីលាននេះបានក្លាយទៅជាកន្លែងជួបប្រាស្រ័យរវាងកវី វ័យក្មេងដែលមកចែករំលែក នូវអារម្មណ៍និងបំផុសគំនិតនិពន្ធកំណាព្យក្នុងមជ្ឈដ្ឋានកវីវ័យក្មេង។

ភាពល្អស្អាតក្នុងកំណាព្យរបស់អ្នកនិពន្ធវ័យក្មេងនៅទីក្រុងហូជីមិញ