ការអភិវឌ្ឍចម្រៀងប្រជាប្រិយ៖ ក្រឡេកមើលពីមហោស្រពលេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយ
(VOVWORLD) - នាខែតុលាកន្លងទៅ នៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងនៃប្រទេសវៀត ណាម) បានប្រព្រឹត្តទៅមហោស្រព “លេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយនៃតំបន់ទាំង៣របស់វៀតណាម” ដែលរៀបចំឡើងដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ផងដែរ។ ទំនុកចម្រៀងប្រជាប្រិយនិងបទចំរៀងប្រពៃណីជាច្រើន ហាក់ដូចជាត្រូវសាបសូន្យនោះ ប៉ុន្ដែត្រូវបានវិចិត្រករ សិល្បករនិងអ្នកចម្រៀងអភិរក្ស តាមរយៈការនិពន្ធទំនុកច្រៀងថ្មី សរសេរពាក្យពេចន៍ជាដើម។ ប្រការទាំងអស់នេះ បានរួមចំណែកបង្កើនសេចក្តីស្រឡាញ់ចូលចិត្តជាមួយចង្វាក់បទភ្លេងប្រជាប្រិយរបស់វៀតណាម។








