វប្បធម៍វៀតណាម

23/08/2025

រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ តាមរយៈរឿងល្ខោន “ពី Viet Bac មកហាណូយ”

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (1945 – 2025) មហោស្រពល្ខោនប្រពៃណីជាតិ វៀតណាមបានបង្ហាញមុខដល់សាធារណៈជននូវរឿងល្ខោន កាយ លឿង (cai luong) “ពី Viet Bac មក ហាណូយ” នាយប់ថ្ងៃទី ១១ និង ១២ សីហា នៅឯរោងមហោស្រពហាណូយ។ រឿងល្ខោននេះត្រូវបានកែសម្រួលពីស្នាដៃដែលមានឈ្មោះដូចគ្នា និងជាផ្នែកទី ៣ ក្នុងកម្រង់វីរកថាសិល្បៈ "ទឹកដីរាប់ពាន់ម៉ាយ" របស់លោកសាស្ត្រាចារ្យរង បណ្ឌិត អ្នកនិពន្ធ Nguyen The Ky។

រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ តាមរយៈរឿងល្ខោន “ពី Viet Bac មកហាណូយ”
16/08/2025

រឿងល្ខោនតន្ត្រី “កាហ្វេនំប៉័ង” នាំល្ខោនវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - រឿងល្ខោនតន្ត្រី “កាហ្វេនំប៉័ង” គឺជាស្នាដៃសិល្បៈពិសេសមួយ ឆ្ពោះទៅការអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែ កញ្ញា។ រួមជាមួយនឹងការបង្កើតឡើងវិញនូវបរិយាកាសដ៏ក្លៀវក្លានៃសម័យកាលប្រវត្តិសាស្ត្រវីរភាព និងលើកតម្កើងរូបភាពលោកប្រធានហូជីមិញនោះ ស្នាដៃនេះក៏ជានិមិត្តរូបដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និង កូរ៉េខាងត្បូងផងដែរ។

រឿងល្ខោនតន្ត្រី “កាហ្វេនំប៉័ង” នាំល្ខោនវៀតណាមទៅកាន់ពិភពលោក
11/08/2025

តម្លៃវប្បធម៌៖ ប្រភពធនធានខាងក្នុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - ទស្សនៈស្តីពីការកសាង “វប្បធម៌វៀតណាម ជឿនលឿន សម្បូរទៅដោយអត្ត សញ្ញាណជាតិ” ត្រូវបានបក្សកុម្មុយនិស្តវៀតណាមបញ្ជាក់នៅក្នុងមហាសន្និបាតជា ច្រើន។ ក្នុងសេចក្តីព្រាងឯកសារដែលដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស ទស្សនៈនេះបន្តត្រូវបានបញ្ជាក់ និងក្លាយជាគោលដៅស្នូលសម្រាប់អភិវឌ្ឍន៍វប្បធម៌ ជាតិក្នុងលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី។ វប្បធម៍ត្រូវបានចាត់ទុកជាប្រភពធនធាន ខាងក្នុង ជាកម្លាំងចលករ និងជាប្រព័ន្ធសម្របសម្រួលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនឹងជីវភាពសង្គម សេដ្ឋកិច្ច ការអប់រំ និងមនុស្ស។

តម្លៃវប្បធម៌៖ ប្រភពធនធានខាងក្នុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
09/08/2025

ប្រជាជននៅតំបន់ខ្ពង់រាបខេត្ត Lai Chau អំណរសាទរប្រារព្ធទិវាបុណ្យឯករាជ្យជាតិ

(VOVWORLD) - ទិវាបុណ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញា បានក្លាយទៅជាទិវាពិសេសមួយ -បុណ្យតេតឯករាជ្យរបស់ប្រជាជាតិវៀតណាម។ រួមជាមួយនឹងប្រជាជនទូទាំងប្រទេស ប្រជាជននៅតំបន់ខ្ពង់រាបភាគខាងជើងខេត្ត Lai Chau ក៏រួមគ្នាអំណរសាទរទិវាបុណ្យឯករាជ្យជាតិប្រកបដោយក្ដីសោមនស្សរីករាយផងដែរ។

ប្រជាជននៅតំបន់ខ្ពង់រាបខេត្ត Lai Chau អំណរសាទរប្រារព្ធទិវាបុណ្យឯករាជ្យជាតិ
26/07/2025

គម្រោង Ha Hoi ២០២៥៖ តភ្ជាប់សិល្បៈ Tuong ជាមួយនឹងទស្សនិកជនសម័យទំនើប

(VOVWORLD) - ក្នុងសិល្បៈ Tuong “Ha Hoi” (ហាហូយ) គឺជាទីបញ្ចប់នៃជំពូកមួយដើម្បីត្រៀមឈានចូលដល់ជំពូកថ្មីមួយទៀត។ យុវជនដែលស្រឡាញ់សិល្បៈប្រពៃណី បានយកឈ្មោះនេះដាក់ឲ្យគម្រោងមួយអំពីការអភិរក្ស Tuong ជាមួយនឹងក្តីសង្ឃឹម បន្តសរសេរជំពូកថ្មីសម្រាប់ទម្រង់សិល្បៈប្រពៃណីដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅក្នុងជីវភាពសម័យទំនើប។ គម្រោង Ha Hoi ២០២៥ ផ្តោតលើការបង្កើតបរិយាកាសសម្តែង និងផលិតផលច្នៃប្រឌិតប្លែកៗ ឆ្ពោះទៅរកការតភ្ជាប់សិល្បករប្រពៃណី ជាមួយទស្សនិកជនសម័យទំនើប។

គម្រោង Ha Hoi ២០២៥៖ តភ្ជាប់សិល្បៈ Tuong ជាមួយនឹងទស្សនិកជនសម័យទំនើប
23/07/2025

ទេសចរណ៍ខាងវិញ្ញាណតភ្ជាប់វប្បធម៌និងជំនឿសាសនា

(VOVWORLD) - តំបន់ Ba Ria - Vung Tau (បច្ចុប្បន្នស្ថិតក្នុងទីក្រុងហូជីមិញ) មិនត្រឹមតែល្បីល្បាញដោយឆ្នេរសមុទ្រ និងទេសភាពដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងជាទឹកដីដែលសម្បូរទៅដោយប្រពៃណីវប្បធម៌ ជាមួយនឹងប្រព័ន្ធកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ជំនឿ-សាសនាយ៉ាងសម្បូរបែបទៀតផង។ អាស្រ័យហេតុនេះ ទេសចរណ៍ខាងវិញ្ញាណដែលតភ្ជាប់វប្បធម៌និងជំនឿ បាននិងកំពុងជាទម្រង់ទេសចរណ៍ដ៏ទាក់ទាញ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។

ទេសចរណ៍ខាងវិញ្ញាណតភ្ជាប់វប្បធម៌និងជំនឿសាសនា
19/07/2025

GOm Show - និទានរឿងវប្បធម៌វៀតណាម

(VOVWORLD) - “GOm Show-សូរសំឡេងចេញពីសេរ៉ាមិច” ដែលជាគម្រោងសិល្បៈតន្ត្រីប្រកបដោយភាពច្នៃប្រឌិត បំផុសគំនិតពីវប្បធម៌សេរ៉ាមិច ត្រូវបានសម្តែងជាលើកដំបូងនៅចុងខែមិថុនាកន្លងទៅនៅទីក្រុងហាណូយ។ មិនត្រឹមតែនិទានរឿងនៃទឹកដីនិងមនុស្សជាភាសាមិនប្រើសំដីប៉ុណ្ណោះទេ “GOm show” ក៏ជាការតភ្ជាប់ជាមួយបេតិកភណ្ឌមួយក្នុងរតនៈសម្បត្តិវប្បធម៍វៀតណាមនោះគឺវប្បធម៌សេរ៉ាមិច។

GOm Show - និទានរឿងវប្បធម៌វៀតណាម
14/07/2025

អត្តសញ្ញាណវប្បធម៌របស់ជនជាតិចាម

(VOVWORLD) - ជនជាតិចាមជាជនជាតិមួយក្នុងចំណោមជនជាតិទាំង៥៤នៅប្រទេសវៀតណាម។ ជនជាតិចាមរស់នៅភាគច្រើននៅក្នុងខេត្តប៉ែកខាងត្បូងភូមិភាគកណ្តាល និងភូមិភាគខាងត្បូង រួមទាំងខេត្ត Ninh Thuan (បច្ចុប្បន្នត្រូវបានរួមបញ្ចូលទៅក្នុងខេត្ត Khanh Hoa)។ ជនជាតិចាមមានប្រពៃណីវប្បធម៌ដ៏វិសេសវិសាល តាំងពីយូរលង់មកហើយ ដែលបង្ហាញក្នុងសិល្បៈ ច្រៀង រាំ តន្ត្រី អក្សរសាស្ត្រ ពិធីបុណ្យ សិល្បៈស្ថាបត្យកម្ម។ល។

អត្តសញ្ញាណវប្បធម៌របស់ជនជាតិចាម
05/07/2025

ស្ដាប់ការច្រៀង Xam នៅលើឡានក្រុង - ការជួបជុំគ្នារវាងតន្ត្រីប្រពៃណី និងជីវភាពសម័យទំនើប

(VOVWORLD) - ការច្រៀងចម្រៀង Xam ដែលជាទម្រង់សិល្បៈប្រជាប្រិយដ៏វិសេសវិសាល ដែលពេញនិយមនៅតំបន់ដីសណ្តភាគខាងជើង រួមទាំងទីក្រុងហាណូយ ជារឿយៗត្រូវបានសម្តែងនៅទីសាធារណៈ។ ថ្មីៗនេះ ការច្រៀង Xam ត្រូវបានសម្ដែងលើឆាកថ្មីថ្មោងមួយនោះគឺឡានក្រុងពីរជាន់។

ស្ដាប់ការច្រៀង Xam នៅលើឡានក្រុង - ការជួបជុំគ្នារវាងតន្ត្រីប្រពៃណី និងជីវភាពសម័យទំនើប
28/06/2025

វប្បធម៌ប្រពៃណីនៃភូមិភាគវៀតណាមទាំង ៣ ប្រមូលផ្ដុំគ្នាក្នុងកម្មវិធី “សូរសំឡេងនៃតំបន់បេតិកភ័ណ្ឌ”

(VOVWORLD) - ដោយមានបំណងចង់រួមចំណែកថែរក្សា ផ្សព្វផ្សាយ និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ ព្រមទាំងបង្កើតទីធ្លាលេងដើម្បីជួបប្រាស្រ័យ និងសិក្សាគ្នាទៅវិញទៅមករវាងនិស្សិត សាកលវិទ្យាល័យ Can Tho ខាងត្បូង ទើបតែបានរៀបចំកម្មវិធី “សូរសំឡេងនៃតំបន់បេតិកភ័ណ្ឌ”។ កម្មវិធីនេះបានរួមបញ្ចូលការសម្តែងសិល្បៈ ជាមួយនឹងការសម្ដែងល្ខោន បង្កើតឡើងវិញនូវបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ និងអន្តរជាតិនៃភូមិភាគទាំងបី ខាងជើង-កណ្តាល-ខាងត្បូង។

វប្បធម៌ប្រពៃណីនៃភូមិភាគវៀតណាមទាំង ៣ ប្រមូលផ្ដុំគ្នាក្នុងកម្មវិធី “សូរសំឡេងនៃតំបន់បេតិកភ័ណ្ឌ”