វប្បធម៍វៀតណាម

12/04/2025

សិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយ Dong Ho ខិតទៅជិតបេតិកភណ្ឌរបស់មនុស្សជាតិ

(VOVWORLD) - គំនូរប្រជាប្រិយ Dong Ho កំពុងធ្វើដំណើរដ៏វែងឆ្ងាយមួយពីភូមិស្រុក ដែលបានផ្ដល់កំណើតដល់ប្រភេទគំនូរនេះ ទៅកាន់ទីស្នាក់ការរបស់ UNESCO នៅប្រទេសបារាំង ដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីសិប្បកម្មបោះពុម្ពគំនូរពិសេសរបស់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ ការសម្ដែង និងការធ្វើចលនាដើម្បីឲ្យ “សិប្បកម្មគំនូរប្រជាប្រិយ Dong Ho” ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការ ការពារជាបន្ទាន់។

សិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយ Dong Ho ខិតទៅជិតបេតិកភណ្ឌរបស់មនុស្សជាតិ
05/04/2025

ការអភិរក្សគុម្ពីខ្មែរបុរាណចារលើស្លឹករឹទ្ធ

(VOVWORLD) - សាស្ត្រាស្លឹករឹទ្ធ គឺជាគុម្ពីបុរាណដ៏កម្រមួយប្រភេទ និងជា "ត្រីវិស័យ" សម្រាប់ប្រជាពលរដ្ឋខ្មែរណាមបូ អប់រំកូនចៅ។ នេះត្រូវបានគេចាត់ទុកថាជា «រតនៈសម្បត្តិ» ដែលមានតម្លៃពិសេសក្នុងជីវភាពខាងវិញ្ញាណរបស់ប្រជាពលរដ្ឋខ្មែរ។ ទោះជាយ៉ាងណាក៏ដោយ ការចម្លងគុម្ពីជាការងារពិបាកខ្លាំងណាស់ ដូច្នេះគុម្ពីប្រភេទនេះកំពុងមានហានិភ័យបាត់បង់ទៅ។ ហេតុនេះហើយ ស្ថាប័នមានសមត្ថកិច្ច ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ កំពុងខិតខំប្រឹងប្រែងអភិរក្ស ពង្រីកបច្ចេកទេសចារគុម្ពីព្រះពុទ្ធដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។

ការអភិរក្សគុម្ពីខ្មែរបុរាណចារលើស្លឹករឹទ្ធ
31/03/2025

ការនាំតម្លៃប្រពៃណីចូលទៅក្នុងផលិតផលតន្ត្រីសម័យទំនើប - ទិសដៅត្រឹមត្រូវ នៃតន្ត្រីវៀតណាម

(VOVWORLD) - ការរួមបញ្ចូលគ្នារវាងតន្ត្រីសម័យទំនើប និងកត្តាវប្បធម៌ប្រជាប្រិយបានក្លាយជាបាតុភូតដ៏គួរឱ្យកត់សម្គាល់នៅក្នុងតន្ត្រីវៀតណាមនាពេលបច្ចុប្បន្ន។ និន្នាការនេះមិនត្រឹមតែជាការបន្តមរតក និងការលើកតម្កើងតម្លៃប្រពៃណីប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីការច្នៃប្រឌិតយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្មតន្ត្រីរបស់ប្រទេសជាតិទៀតផង។ អ្នកចម្រៀង និងតន្ត្រីករជាច្រើនបានទទួលជោគជ័យចំពោះទិសដៅនេះ តាមនោះរួមចំណែកបង្កើតឡើងភាពសម្បូរបែប និងភាពស្វហាប់សម្រាប់ជីវភាពតន្ត្រី ព្រមទាំងជួយឲ្យវប្បធម៌ប្រពៃណីមានការរីកសាយភាយនៅក្នុងជីវភាពសម័យទំនើបដោយឥតឈប់ឈរផងដែរ។

ការនាំតម្លៃប្រពៃណីចូលទៅក្នុងផលិតផលតន្ត្រីសម័យទំនើប - ទិសដៅត្រឹមត្រូវ នៃតន្ត្រីវៀតណាម
22/03/2025

ផ្សព្វផ្សាយវប្បធម៌វៀតណាមតាមរយៈតុក្កតា

(VOVWORLD) - ជាមួយនឹងបាតដៃដ៏ប៉ិនប្រសប់ វិចិត្រករ Nguyen Hoang Anh នៅទីក្រុងហាណូយ បានបង្កើតតុក្កតាស្លៀកសំលៀកបំពាក់របស់បណ្ដាជនជាតិនៅក្នុងប្រទេសវៀតណាម។ តាមរយៈស្នាដៃរបស់ខ្លួន លោកមានបំណងចង់ផ្សព្វផ្សាយសម្រស់វប្បធម៌នៃទឹកដី និងមនុស្សវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។

ផ្សព្វផ្សាយវប្បធម៌វៀតណាមតាមរយៈតុក្កតា
15/03/2025

យុវជនចូលរួមអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃពិធីបុណ្យ

(VOVWORLD) - ក្នុងប៉ុន្មានខែដើមឆ្នាំ ពិធីបុណ្យនានាត្រូវបានគេប្រារព្ធធ្វើឡើងនៅតាមមូលដ្ឋានជាច្រើន។ សម្របខ្លួនក្នុងបរិយាកាសវប្បធម៌នោះ យុវជនជំនាន់បច្ចុប្បន្នកំពុងមានសកម្មភាពដ៏សកម្ម ដើម្បីរួមចំណែកថែរក្សា អភិរក្ស និងផ្សព្វផ្សាយលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ។

យុវជនចូលរួមអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃពិធីបុណ្យ
08/03/2025

អក្សរសិល្ប៍និងសិល្បៈជនជាតិភាគតិចលាយឡំជាមួយលំហូរនៃប្រទេសជាតិ

(VOVWORLD) - ប្រទេសវៀតណាមមានជនជាតិភាគតិចចំនួន ៥៣ ដែលមានចំនួនប្រជាជនជាង ១៤ លាននាក់។ ជនជាតិភាគតិចនីមួយៗមានអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ដែលបង្កើតឡើងជីវភាពវប្បធម៌វៀតណាមដ៏សម្បូរបែបនិងចម្រុះពណ៌។ ឈានចូលយុគសម័យថ្មីរបស់ប្រជាជាតិ មជ្ឈដ្ឋានអ្នកអក្សរសាស្ត្រសិល្បៈករជនជាតិភាគតិច ក៏មានមនសិកាជានិច្ចចំពោះបេសកកម្មថែរក្សា ផ្សព្វផ្សាយគុណតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍បណ្ដាជនជាតិភាគតិចនៅវៀតណាម។

អក្សរសិល្ប៍និងសិល្បៈជនជាតិភាគតិចលាយឡំជាមួយលំហូរនៃប្រទេសជាតិ
01/03/2025

សង្វៀនចំបាប់ប្រពៃណី - លក្ខណៈវប្បធម៌ពិសេសនៃពិធីបុណ្យដើមនិទាឃរដូវនៅរដ្ឋធានីហាណូយ

(VOVWORLD) - ដោយបានក្លាយជាប្រពៃណីទៅហើយ ក្នុងឱកាសដើមនិទាឃរដូវជារៀងរាល់ឆ្នាំ ចាប់ពីខែទី ១ ដល់ថ្ងៃទី ៣ តាមច័ន្ទគតិ សូរសំឡេងស្គរនៃបុណ្យចំបាប់តែងតែបន្លឺឡើងនៅតាមតំបន់ជាច្រើននៅក្នុងនិងជាយរដ្ឋធានីហាណូយ។ បុណ្យចំបាប់ប្រពៃណីនៅតាមមូលដ្ឋានមិនត្រឹមតែលើកតម្កើងស្មារតីដ៏អង់អាចក្លាហានរបស់ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដើម្បីប្រជាជនថែរក្សា និងអភិរក្សនូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃស្រុកកំណើតទៀតផង។

សង្វៀនចំបាប់ប្រពៃណី - លក្ខណៈវប្បធម៌ពិសេសនៃពិធីបុណ្យដើមនិទាឃរដូវនៅរដ្ឋធានីហាណូយ
22/02/2025

វប្បធម៌ក្នុងពិធីបុណ្យនិទាឃរដូវនៅខេត្ត Lai Chau

(VOVWORLD) - នៅនិទាឃរដូវជារៀងរាល់ឆ្នាំ មូលដ្ឋានជាច្រើនក្នុងខេត្ត Lai Chau តែងរៀបចំពិធីបុណ្យផ្សេងៗ ដើម្បីថ្លែងអំណរព្រះគុណ ដែលបានប្រទានពរប្រជាជនឲ្យមានលាភសំណាង រដូវអំណោយផល ក៏ដូចជាបួងសួងសុំទទួលបាននូវសុខសន្តិភាព សុភមង្គល និងវិបុលភាពក្នុងឆ្នាំថ្មីផងដែរ។ មកទីនេះ ភ្ញៀវទេសចរអាចសម្របខ្លួនក្នុងបរិយាកាសពិធីបុណ្យនិទាឃរដូវដ៏វិសេសវិសាល និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ចម្រុះពណ៌។

វប្បធម៌ក្នុងពិធីបុណ្យនិទាឃរដូវនៅខេត្ត Lai Chau
15/02/2025

ពិធីសែនដូនតា លក្ខណៈវប្បធម៌ដើមនិទាឃរដូវនៅតំបន់ Quang Yen ខេត្ត Quang Ninh

(VOVWORLD) - ទីរួមខេត្ត Quang Yen ខេត្ត Quang Ninh បច្ចុប្បន្នមានវង្សត្រកូលជាង ១២០។ នៅពេលនិទាឃរដូវមកដល់ម្ដងៗ វង្សត្រកូលនៅទីនេះតែងតែប្រារព្ធពិធីសែនដូនតា ដើម្បីរំលឹកដល់បុព្វការីជនដែលមានគុណបំណាច់រកឃើញ និងបង្កើតឡើងកោះ Ha Nam ដ៏ស្តុកស្តម្ភ ដែលសព្វថ្ងៃស្ថិតក្នុងទីរួមខេត្ត Quang Yen ខេត្ត Quang Ninh។

ពិធីសែនដូនតា លក្ខណៈវប្បធម៌ដើមនិទាឃរដូវនៅតំបន់ Quang Yen ខេត្ត Quang Ninh
08/02/2025

សិល្បៈច្រៀងចម្រៀង Quan lang (ក្វាន ឡាង) របស់ជនជាតិ Tay នៅខេត្ត Ha Giang

(VOVWORLD) - និទាឃរដូវ ជារដូវកាលដែលគូស្នេហ៍រៀបការថ្មីថ្មោងបានក្លាយជាប្ដីប្រពន្ធ តាមរយៈពិធីមង្គលការដ៏កក់ក្តៅ និងសុភមង្គល។ សម្រាប់ជនជាតិ Tay នៅស្រុក Quang Binh ខេត្ត Ha Giang ពិធីមង្គលការមិនត្រឹមតែជាឱកាសសម្រាប់គូស្នេហ៍ក្លាយជាប្ដីប្រពន្ធប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ជាមួយនឹងបទចម្រៀង Quan lang (ក្វាន ឡាង) ទៀតផង។ បទចម្រៀងឆ្លើយឆ្លងគ្នា ត្រូវបាន Pu Quan lang (មន្ត្រីភូមិ) ច្រៀងដោយមានលក្ខណៈប្រៀនប្រដៅ និងជូនពរកូនកំលោះកូនក្រមុំជួបតែសិរីមង្គលក្នុងជីវិត។

សិល្បៈច្រៀងចម្រៀង Quan lang (ក្វាន ឡាង) របស់ជនជាតិ Tay នៅខេត្ត Ha Giang