រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ តាមរយៈរឿងល្ខោន “ពី Viet Bac មកហាណូយ”
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (1945 – 2025) មហោស្រពល្ខោនប្រពៃណីជាតិ វៀតណាមបានបង្ហាញមុខដល់សាធារណៈជននូវរឿងល្ខោន កាយ លឿង (cai luong) “ពី Viet Bac មក ហាណូយ” នាយប់ថ្ងៃទី ១១ និង ១២ សីហា នៅឯរោងមហោស្រពហាណូយ។ រឿងល្ខោននេះត្រូវបានកែសម្រួលពីស្នាដៃដែលមានឈ្មោះដូចគ្នា និងជាផ្នែកទី ៣ ក្នុងកម្រង់វីរកថាសិល្បៈ "ទឹកដីរាប់ពាន់ម៉ាយ" របស់លោកសាស្ត្រាចារ្យរង បណ្ឌិត អ្នកនិពន្ធ Nguyen The Ky។










