សិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយ Dong Ho ខិតទៅជិតបេតិកភណ្ឌរបស់មនុស្សជាតិ
(VOVWORLD) - គំនូរប្រជាប្រិយ Dong Ho កំពុងធ្វើដំណើរដ៏វែងឆ្ងាយមួយពីភូមិស្រុក ដែលបានផ្ដល់កំណើតដល់ប្រភេទគំនូរនេះ ទៅកាន់ទីស្នាក់ការរបស់ UNESCO នៅប្រទេសបារាំង ដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីសិប្បកម្មបោះពុម្ពគំនូរពិសេសរបស់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ ការសម្ដែង និងការធ្វើចលនាដើម្បីឲ្យ “សិប្បកម្មគំនូរប្រជាប្រិយ Dong Ho” ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការ ការពារជាបន្ទាន់។










