វប្បធម៍វៀតណាម

06/09/2024

ជនជាតិ Xo Dang សាខា Ha Lang កសាងផ្ទះ រ៉ុង ឡើងវិញ

(VOVWORLD) - ផ្ទះ រ៉ុង (Rong) គឺជានិមិត្តរូបដ៏ពិសិដ្ឋ និងវិសេសវិសាលរបស់ជនជាតិភាគតិចជាច្រើននៅតំបន់ តី ង្វៀន (Tay Nguyen) រួមទាំងជនជាតិ Xo Dang ផងដែរ។ ដើម្បីធ្វើឱ្យផ្ទះរ៉ុង ប្រពៃណីស្ថិតស្ថេរគងវង្សជារៀងរហូត ដោយមានការជួយឧបត្ថម្ភពីបក្ស រដ្ឋ និងមូលដ្ឋាន ... ខេត្ត Kon Tum បានអញ្ជើញសិប្បករ និងប្រជាជនមកកសាងផ្ទះរ៉ុងប្រពៃណីរបស់ប្រជាជន Xo Dang សាខា Ha Lang។

ជនជាតិ Xo Dang សាខា Ha Lang កសាងផ្ទះ រ៉ុង ឡើងវិញ
24/08/2024

"ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់"៖ ភាពទាក់ទាញនៃរបាំសហសម័យគួបផ្សំនឹងសិល្បៈ tuong (តួង)

(VOVWORLD) - ដោយគួបផ្សំរវាងក្បាច់របាំ តន្ត្រីសហសម័យ ជាមួយនឹងសម្ភារៈសិល្បៈ tuong (តួង) រឿងល្ខោនដែលមានចំណងជើងថា “ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់" គឺស្ថិតនៅក្នុងគម្រោងសហប្រតិបត្តិការរវាងគម្រោងវប្បធម៌ និងសិល្បៈអន្តរផ្នែក "Len Ngan" និងរោងមហោស្រព Tuong វៀតណាមជាមួយនឹងអ្នករចនាក្បាច់របាំ Tu Hoang ដែលត្រូវបានបង្ហាញមុខជាសាធារណៈនៅឯរោងមហោស្រព Hong Ha ទីក្រុងហាណូយ កាលពីសប្តាហ៍មុន។ រឿងល្ខោនបាននាំមកបទពិសោធន៍ថ្មីដល់សាធារណជនជាមួយនឹងល្ខោនប្រពៃណីតាមរបៀបច្នៃប្រឌិត។

"ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់"៖ ភាពទាក់ទាញនៃរបាំសហសម័យគួបផ្សំនឹងសិល្បៈ tuong (តួង)
17/08/2024

សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen

(VOVWORLD) - ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ រួមជាមួយនឹងសកម្មភាពលេងកម្សាន្ត កុមារជនជាតិភាគតិចនៅខេត្ត Dak Lak បានចូលរួមក្នុងសកម្មភាពជាច្រើនទៀតដូចជា៖ ការរៀនលេងគងឃ្មោះ រាំរបាំ xoang និងនិពន្ធកំណាព្យ។ បទពិសោធន៍ដ៏គួរឱ្យទាក់ទាញទាំងនេះ ជួយសិស្សានុសិស្សមានវិស្សមកាលរដូវក្តៅដ៏រីករាយ និងមានប្រយោជន៍យ៉ាងពិតប្រាកដ មុនពេលចូលឆ្នាំសិក្សាថ្មី។

សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen
09/08/2024

ការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Ede តាមរយៈថ្នាក់បង្រៀនដល់យុវជន

(VOVWORLD) - នៅថ្ងៃវិស្សមកាល នៅពេលដែលសិស្សានុសិស្សបានឈប់សម្រាកពីការសិក្សា ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានរៀបចំថ្នាក់ជាច្រើនដើម្បីបង្រៀនការលេងគងឃ្មោះ។ មិនត្រឹមតែរៀនពីរបៀបលេងគងឃ្មោះ និងសម្តែងឧបករណ៍ភ្លេងប៉ុណ្ណោះទេ ប្អូនៗក៏ត្រូវបានបំផុសជំនក់ចិត្តឲ្យកាន់តែយល់ដឹងនិងស្រឡាញ់បេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួនទៀតផង។

ការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Ede តាមរយៈថ្នាក់បង្រៀនដល់យុវជន
29/07/2024

ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភអភិរក្សវប្បធម៌ជនជាតិនៅខេត្ត Lai Chau

(VOVWORLD) - ពីប្រភពទុនជួយឧបត្ថម្ភកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលទី១ (២០២១ - ២០២៥) ការអភិរក្សវប្បធម៌នៅខេត្ត Lai Chau ត្រូវបានយកចិត្តទុកដាក់ជាជំហានៗ សម្រស់វប្បធម៌ជាច្រើនដែលត្រូវបានប្រជាជនថែរក្សា ហើយបង្កើតការទាក់ទាញពិសេសដោយឡែកនៃមូលដ្ឋាន។

ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភអភិរក្សវប្បធម៌ជនជាតិនៅខេត្ត Lai Chau
24/07/2024

ល្ខោនចែវ (cheo) នៅឃុំ Dai Thanh ស្រុក Quoc Oai ទីក្រុងហាណូយ

(VOVWORLD) - មកដល់ឃុំ Dai Thanh ស្រុក Quoc Oai ទីក្រុងហាណូយ តាំងពីផ្លូវច្រកតូចដែលនាំ ទៅដល់ផ្ទះប្រជាពលរដ្ឋ អ្នកអាចលឺសូរសម្លេងលាន់រំពងនៃបទចម្រៀងចែវ (cheo) តែ ម្ដង។ ការច្រៀងចែវ នៅ Dai Thanh រួមជាមួយការច្រៀង យ៉ូ Liep Tuyet ល្ខោនតុក្កតា Sai Son និងការច្រៀង តួង (tuong) Duong Coc គឺជាសិល្បៈដ៏វិសេសវិសាលចំនួន ៤ ប្រភេទ ប្រកបដោយប្រជាប្រិយភាពនៅតំបន់ Phu Quoc កាលពីមុន ដែលសព្វថ្ងៃជា ស្រុក Quoc Oai។ សិល្បៈចែវ បានជ្រាបចូលយ៉ាងជ្រាលជ្រៅក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាជន តាំងពីយូរយារណាស់មកហើយ រួមទាំងពេលទៅស្ទូង ច្រូត កាត់ និងធ្វើស្រែចម្ការ... តាំងពីមនុស្សចាស់រហូតដល់ក្មេងនៅទីនេះ ស្ទើរតែគ្រប់គ្នា ចេះច្រៀងចែវដែរ។

ល្ខោនចែវ (cheo) នៅឃុំ Dai Thanh ស្រុក Quoc Oai ទីក្រុងហាណូយ
22/07/2024

ទីក្រុងហូជីមិញ៖ ចំណុចលេចធ្លោក្នុងការអភិវឌ្ឍវប្បធម៌អានសៀវភៅ

(VOVWORLD) - ការរៀបចំកម្មវិធីទាក់ទាញប្រជាជនមកដល់ទីកន្លែងអានសៀវភៅ ដើម្បីឲ្យមនុស្សម្នាក់ៗអាចក្លាយជាឯកអគ្គរដ្ឋទូតនៃវប្បធម៌អានសៀវភៅ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហូជីមិញក្នុងការបង្កើត និងលើកកំពស់វប្បធម៌អានសៀវភៅសម្រាប់ប្រជាជន។ ជាមួយនឹងគំរូថ្មីជាច្រើន ដែលត្រូវបានដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលថ្មីៗនេះ ទីក្រុងហូជីមិញត្រូវបានវាយតម្លៃថាជា "ចំណុចលេចធ្លោ" លើទូទាំងប្រទេសក្នុងការអភិវឌ្ឍន៍វប្បធម៌អានសៀវភៅ។ ទីក្រុងកំពុងមានបំណងចង់ឆ្ពោះទៅរកកិត្តិនាមជារដ្ឋធានីសៀវភៅរបស់ពិភពលោក។

ទីក្រុងហូជីមិញ៖ ចំណុចលេចធ្លោក្នុងការអភិវឌ្ឍវប្បធម៌អានសៀវភៅ
12/07/2024

"ការសន្ទនា"៖ តាំងពិព័រណ៍ដែលបំផុសគំនិតពីសិល្បៈម្រ័ក្សណ៍ខ្មុក

(VOVWORLD) - ការតាំងពិព័រណ៌ក្រោមប្រធានបទថា “ការសន្ទនា” ជាមួយស្នាដៃវិចិត្រកម្មចម្រុះពណ៌ និងមានរចនាបទប្លែកៗ ដែលត្រូវបានគួបផ្សំរវាងម្រ័ក្សណ៍ខ្មុក តន្ត្រី និងវីដេអូសិល្បៈ 3D កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះគឺជាកន្លែងដែលទស្សនិកជនអាចគយគន់ដោយផ្ទាល់នូវវត្ថុធាតុថ្មីៗដែលត្រូវបានបង្កើតឡើងពីសិល្បៈម្រ័ក្សណ៍ខ្មុកប្រពៃណី។

"ការសន្ទនា"៖ តាំងពិព័រណ៍ដែលបំផុសគំនិតពីសិល្បៈម្រ័ក្សណ៍ខ្មុក
06/07/2024

សម្រស់នៃផ្កាឈូកហាណូយ

(VOVWORLD) - ទីក្រុងហាណូយមានរដូវផ្កាចំនួន ១២ ហើយរដូវផ្កានីមួយៗបង្កប់នូវភាពស្រស់ស្អាត ពណ៌ និងក្លិនក្រអូបខុសៗគ្នា។ ក្នុងប៉ុន្មានថ្ងៃនេះ ទីក្រុងហាណូយ កំពុងឈានចូលក្នុងរដូវផ្កាឈូក។ ផ្កាឈូកហាណូយមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវខ្យល់ដង្ហើមនៃទឹកដីវប្បធម៌រាប់ពាន់ឆ្នាំនេះទៀត ផង។

សម្រស់នៃផ្កាឈូកហាណូយ
28/06/2024

ពិធីបុណ្យ “ពួកយើងតែមួយ” រីកសាយភាយវប្បធម៌ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - ពិធីបុណ្យ “ពួកយើងតែមួយ" លើកទី ៦ ឆ្នាំ ២០២៤ ទើបតែប្រព្រឹត្តទៅនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងកូរ៉េខាងត្បូងដែលមានប្រជាជនវៀតណាមកំពុងរស់នៅ សិក្សា និងធ្វើការយ៉ាងច្រើន។ ពិធីបុណ្យឆ្នាំនេះ រួមមានសកម្មភាពវប្បធម៌វិសេសវិសាល ដោយមានការចូលរួមពីសាធារណជន និងសិល្បករនៃប្រទេសទាំងពីរ។

ពិធីបុណ្យ “ពួកយើងតែមួយ” រីកសាយភាយវប្បធម៌ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងកូរ៉េខាងត្បូង