វៀតណាម - យុគសម័យស្ទុះឈានទៅមុខ

22/12/2022

ត្រូវការវាយតម្លៃដោយសត្យានុម័តលើសេរីភាពខាងជំនឿសាសនានៅវៀតណាម

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសអំពីសេចក្តីសម្រេច ដាក់ វៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេស លើសេរីភាពសាសនា ដោយមិនអើពើការពិតដ៏រស់រវើកនៃសេរីភាពសាសនា វៀតណាមក្នុងបរិបទដែលគ្រឹស្តសាសនិកកំពុងរៀបចំអបអរបុណ្យណូអែលយ៉ាងសប្បាយទូទាំងប្រទេស។ ការដែលអាមេរិកដាក់វៀតណាមចូលក្នុងបញ្ជីឃ្លាំមើលពិសេស លើសេរីភាពសាសនា គឺច្បាស់ណាស់ជាការវាយតម្លៃខុសឆ្គង និងខ្វះសត្យានុម័តអំពីស្ថានភាពសេរីភាពសាសនា និងជំនឿរបស់វៀតណាម។

ត្រូវការវាយតម្លៃដោយសត្យានុម័តលើសេរីភាពខាងជំនឿសាសនានៅវៀតណាម
15/12/2022

បន្តកសាង និងអភិវឌ្ឍអក្សរសាស្ត្រសិល្បៈ

(VOVWORLD) - សន្និសីទវិទ្យាសាស្ត្រទូទាំងប្រទេស “ក្រឡេកមើលទៅលើរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ (អាណាត្តិ ១០) ស្តីពីការបន្តកសាងនិងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងយុគសម័យថ្មី” នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលខាងមុខ។ ក្នុងដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ បក្សកុម្មុយនិស្តវៀតណាមបានកំណត់វប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។ ក្នុងនោះ អក្សរសាស្ត្រ និងសិល្បៈ គឺជាវិស័យពិសេសនៃវប្បធម៌។ ការអភិវឌ្ឍអក្សរសាស្ត្រ និងសិល្បៈត្រូវយកប្រជាជនជាមជ្ឈមណ្ឌល ជាកម្មវត្ថុ ជាគោលដៅ រួមចំណែកសុក្រិត្តនូវគុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់មនុស្សវៀតណាម ឆ្ពោះទៅរកគុណតម្លៃស្នូលរបស់ប្រជាជាតិ។

បន្តកសាង និងអភិវឌ្ឍអក្សរសាស្ត្រសិល្បៈ
08/12/2022

វៀតណាមបង្កើនការអប់រំអំពីសិទ្ធិមនុស្ស

(VOVWORLD) - នៅក្នុងប្រព័ន្ធនៃតម្លៃដែលមនុស្សជាតិបានបង្កើត សិទ្ធិមនុស្សមានតួនាទីសំខាន់មួយ ទាំងជាគោលដៅ ជាកម្លាំងជំរុញ និងជាលក្ខខណ្ឌសម្រាប់ជំរុញការអភិវឌ្ឍនៃតម្លៃដែលនៅសេសសល់ផងដែរ។ ការគោរព និងការជំរុញការធានាសិទ្ធិមនុស្សបានក្លាយទៅជានិន្នាការចាំបាច់មានលក្ខណៈសកល តាមនោះ ការអប់រំសិទ្ធិមនុស្ស ក៏ក្លាយជាតម្រូវការបន្ទាន់ និងមានលក្ខណៈសហសម័យ។ ដូចប្រទេសដទៃដែរ ការអប់រំសិទ្ធិមនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រមនុស្សរបស់បក្ស និងរដ្ឋវៀតណាម។

វៀតណាមបង្កើនការអប់រំអំពីសិទ្ធិមនុស្ស
01/12/2022

“ប្រជាជនជាឫសគល់” - មូលដ្ឋានគ្រឹះក្នុងសកម្មភាពរបស់កម្មាភិបាលបំពេញការងាររណសិរ្ស

(VOVWORLD) - គោលគំនិត “ប្រជាជនជាឫសគល់” ជាគ្រឹះស្នូលក្នុងសកម្មភាពកម្មាភិបាលបំពេញការងាររណសិរ្ស។ ពាក្យពេជ្រមួយឃ្លានេះជាការអះអាងរបស់អគ្គលេខាបក្ស លោកNguyen Phu Trong ក្នុងជំនួបជាមួយតំណាងចំនួន ៦៣ ចូលរួមសន្និសីទលើកតម្កើង ប្រធានរណសិរ្សមាតុភូមិថ្នាក់ឃុំ និងប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការរណសិរ្សទូទាំងប្រទេស ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានចង្អុលបង្ហាញអំពីតម្រូវការដ៏ធំធេងសម្រាប់ការពង្រឹង និងពង្រីកកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ក្នុងដំណាក់កាលសមាហរណកម្មដ៏រឹងមាំរបស់វៀតណាមទៅក្នុងសហគមន៍អន្តរជាតិ។

“ប្រជាជនជាឫសគល់” - មូលដ្ឋានគ្រឹះក្នុងសកម្មភាពរបស់កម្មាភិបាលបំពេញការងាររណសិរ្ស
24/11/2022

រយៈពេល ២៥ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណិតសកល មូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល

(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៧ វៀតណាមបានតភ្ជាប់ជាផ្លូវការជាមួយបណ្តាញអ៊ីនធឺណែតជាសកល ដែលគូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃផ្នែកព័ត៌មាននិងផ្សព្វផ្សាយរបស់ប្រទេសជាតិ។ ក្រោយ រយៈពេល ២៥ ឆ្នាំនៃការអភិវឌ្ឍ អ៊ីនធឺណែតបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាន ដែលមានវត្តមាននៅក្នុងគ្រប់វិស័យនៃជីវភាពសង្គមរបស់ប្រជាជនវៀតណាមរាប់ លាននាក់ ហើយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។

រយៈពេល ២៥ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណិតសកល មូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល
17/11/2022

ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងផ្ទៃក្នុងរបស់វៀតណាម

(VOVWORLD) - ចរន្តសំខាន់ក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិវៀតណាមពីអតីតកាលដល់បច្ចុប្បន្នគឺជាកម្លាំងនៃផែនមហាសាមគ្គិជនជាតិទាំងមូល។ សាមគ្គីជនជាតិទាំងមូលត្រូវបានជ្រួតជ្រាបក្នុងសតិអារម្មណ៍ និងដួងព្រលឹងរបស់ប្រជាជនវៀតណាមគ្រប់រូប គឺជាខ្លឹមសារ នៃសតិអារម្មណ៍សំខាន់ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបដិវត្តន៍ប្រជាធិបតេយ្យប្រជាមានិត ក៏ដូចជាក្នុងបដិវត្តន៍សង្គមនិយមបច្ចុប្បន្ន។ ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ថ្ងៃទី ១៨ វិច្ឆិកា ជារៀងរាល់ឆ្នាំ ជាសក្ខីភាពនៃវិធីសាស្រ្តពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងផ្ទៃក្នុង ក្នុងបំណងអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។

ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងផ្ទៃក្នុងរបស់វៀតណាម
03/11/2022

ស្រុះចិត្តគំនិតគ្នា ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

(VOVWORLD) - កម្មាភិបាល បក្ខជន និងប្រជាជន វៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មនូវខ្លឹមសារកំណត់ទិសដៅនៃសន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដើម្បីសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២២ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពជាងក្នុងឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងបរិបទស្ថានភាពពិភពលោក និងក្នុងប្រទេស មានបម្រែបម្រួលយ៉ាងស្មុគស្មាញ និងមិនអាចព្យាករណ៍ជាមុនបាននោះ កម្មាភិបាល បក្ខជន និងប្រជាជនទូទាំងប្រទេសបានស្រុះចិត្តគំនិតគ្នា ឯកភាពគ្នា ខិតខំប្រឹងប្រែង ឆ្លៀតឱកាស និងប្រយោជន៏ ហើយជំនះពុះពាររាល់ការលំបាក ទាំងអស់នេះប្រាកដជានឹងក្លាយទៅជាធន ធានដ៏សំខាន់ ដើម្បីនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ប្រជាជាតិកាន់តែសម្បូររុងរឿងឡើង។

ស្រុះចិត្តគំនិតគ្នា ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយវិបុលភាព
27/10/2022

ផែនការមេថ្នាក់ជាតិ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - សំណុំឯកសារនៃផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រូវបានរដ្ឋាភិបាលដាក់ជូនរដ្ឋសភានីតិកាលទី ១៥ ដើម្បីសម្រេចក្នុងសម័យប្រជុំលើកទី ៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ មុននេះក្នុងសប្តាហ៍ទី ១ ខែតុលា ឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ក្នុងសន្និបាតលើកទី ៦ បានចំណាយពេលវេលាជាច្រើនសម្រាប់ការស្រាវជ្រាវ ពិភាក្សា និងឯកភាពខ្ពស់ លើតម្រូវការចេញផ្សាយ និងរៀបចំការអនុវត្តជាក់ស្តែង នូវផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ -២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៥០។

ផែនការមេថ្នាក់ជាតិ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ
06/10/2022

ជំរុញសមភាពយេនឌ័រ ធានាសិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) - ប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញសមភាពយេនឌ័រនិងវឌ្ឍន៍ភាពរបស់ស្ត្រី ជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់ ខ្ជាប់ខ្ជួននិងស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។ នៅក្នុងការវិវឌ្ឍន៍ថ្មីៗនេះ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ ថ្លែងនៅពេលដែល គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម មនុស្សធម៌ និងវប្បធម៌ សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយពិភាក្សាលើបញ្ហាជំរុញវឌ្ឍន៍ភាពរបស់ស្ត្រី ទីប្រឹក្សាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិរបស់វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសមភាពយេនឌ័រ។ ការបង្កើនតួនាទី ការចូលរួម និងការរួមចំណែករបស់ស្ត្រីក្នុងជីវភាពសេដ្ឋកិច្ច នយោបាយ និងសង្គម មិនត្រឹមតែជាការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ថែមទាំងជាបទដ្ឋាននៅវៀតណាមទៀតផង។

ជំរុញសមភាពយេនឌ័រ ធានាសិទ្ធិមនុស្សនៅវៀតណាម
29/09/2022

វៀតណាមលើកកម្ពស់ការបម្រើប្រជាជនជាគោលដៅសម្រាប់រាល់សកម្មភាព

(VOVWORLD) - ការថែទាំប្រជាជនជិត ១០០ លាននាក់ឲ្យមាន សេចក្តីសុខ សប្បាយរីករាយ ប្រជាធិបតេយ្យ សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅប្រកបដោយសុវត្ថិភាព ដោយមិនលះបង់សន្តិសុខសង្គម បរិស្ថាន វឌ្ឍនភាព និងយុត្តិធម៌ ដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចឯកឯងនោះទេ។ នេះគឺជាគោលនយោបាយនិងការប្ដេជ្ញាចិត្តឥតងាករ៉េរបស់វៀតណាមក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។ ការប្តេជ្ញាចិត្ត និងគោលនយោបាយនេះរបស់វៀតណាម ទទួលបានការវាយតម្លៃខ្ពស់របស់អ្នកជំនាញ អ្នកការទូត វិនិយោគិនបរទេស និងដៃគូអន្តរជាតិ។

វៀតណាមលើកកម្ពស់ការបម្រើប្រជាជនជាគោលដៅសម្រាប់រាល់សកម្មភាព