វៀតណាមសកម្មនិងមានទំនួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិជំរុញសិទ្ធមនុស្ស
(VOVWORLD) - ក្រសួងការបរទេសវៀតណាមនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ទើបបានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្ម័គ្រចិត្តលើកទី២ ស្តីពីអនុសាសន៍នៃយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកល (UPR) វដ្តទី III របស់ វៀតណាម។ ការស្ម័គ្រចិត្តកសាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍ UPR រួមជាមួយនឹងបេក្ខភាពចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ បានបញ្ជាក់ថា វៀតណាមតែងតែគោរពនិងចូលរួមយ៉ាងពេញលេញក្នុងយន្តការត្រួតពិនិត្យជាសកល (UPR) និងមានបំណងរួមចំណែកយ៉ាងសកម្ម មានទំនួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពជាងទៀតដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញនិងការពារសិទ្ធិមនុស្សជុំវិញពិភពលោក។









