បំផុសឆន្ទៈថ្មីនិងការប្តេជ្ញាចិត្តថ្មី
(VOVWORLD) - សន្និសីទអនឡាញទូទាំងប្រទេស ស្តីពីការស្រាវជ្រាវសិក្សានិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយ និស្តវៀតណាមកាលពីចុងសប្តាហ៍មុននៅទីក្រុងហាណូយគឺមានសារៈ សំខាន់ សម្រាប់កម្មាភិបាលនិងបក្ខជន ជាពិសេសសម្រាប់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ សន្និសីទនេះបានបំផុសឡើងឆន្ទៈមោះ មុត សេចក្តីប្រាថ្នានិងការប្តេជ្ញាចិត្តថ្មី ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស វៀតណាមកាន់តែសម្បូររុងរឿងនិងវិបុលភាព។








