PCI ឆ្នាំ ២០២០ របស់ខេត្ត Binh Duong កើនឡើងយ៉ាងខ្លាំងក្លា
(VOVWORLD) - ក្នុងឆ្នាំ ២០២០ សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) របស់ខេត្ត Binh Duong បានកើនឡើងយ៉ាងខ្លាំងក្លា ដោយស្ថិតក្នុងក្រុមខេត្ត ក្រុង ដែលមានសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងយ៉ាងល្អប្រសើរទាំង ៥ ក្នុងបញ្ជីរៀបចំណាត់ថ្នាក់។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ ខេត្ត Binh Duong បានខិតខំប្រឹងប្រែងក្នុងដំណើរការអភិវឌ្ឍន៍។ ក្នុងបរិបទ នៃជំងឺរាតត្បាតកូវីដ ១៩ នោះ ខេត្ត បានប្ដេជ្ញាចិត្តរក្សាយ៉ាងរឹងមាំ និងពង្រីករាល់សមិទ្ធិផល ដែលខេត្តសម្រេចបានផងដែរ។










