ការផ្លាស់ប្តូរឌីជីថលលើវិស័យចិញ្ចឹមសត្វគឺជានិន្នាការដ៏ត្រឹមត្រូវ
(VOVWORLD) - ដូចទៅនឹងផ្នែក និងវិស័យសេដ្ឋកិច្ចដទៃទៀតដែរ ការផ្លាស់ប្តូរឌីជីថលលើវិស័យ ចិញ្ចឹមសត្វត្រូវបានកំណត់ថាជានិន្នាការដ៏ត្រឹមត្រូវ។ ដោយយល់ដឹងយ៉ាងច្បាស់លាស់អំពីការពិតជាក់ស្ដែងនេះ នារយៈពេលកន្លងទៅ ក្រសួង ស្ថាប័នពានក់ព័ន្ធនានា និងសហគ្រាស អ្នកចិញ្ចឹមសត្វផ្ទាល់បានអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលយ៉ាងសកម្ម។ តាមនោះការផ្លាស់ប្តូរឌីជីថលលើវិស័យចិញ្ចឹមសត្វនាបច្ចុប្បន្នសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្ត ជាមួយមូលដ្ឋានគ្រឹះដ៏សំខាន់ៗដែលត្រូវបានបង្កើតឡើងផងដែរ។










