ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ - កន្លែងប្រមូលផ្តុំផលិតផលប្រណិតរបស់វៀតណាម និងឱកាសតភ្ជាប់ជាសកល
(VOVWORLD) - ចាប់ពីថ្ងៃទី ២៥ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកា ពិព័រណ៍សរទរដូវឆ្នាំ ២០២៥នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម (VEC) សង្កាត់ Dong Anh ទីក្រុងហាណូយ។ ដោយប្រធានបទ “តភ្ជាប់មនុស្សជាមួយផលិតកម្ម និងអាជីវកម្ម” ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងតាមថ្នាក់ជាតិ ដែលជាពិព័រណ៍ដ៏ធំបំផុតមិនធ្លាប់មាននៅវៀតណាម។ មិនត្រឹមតែជាកន្លែងផ្សព្វផ្សាយផលិតផលឆ្នើម និងមានគុណភាពខ្ពស់របស់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ពិព័រណ៍នេះក៏ជាចំណុចតភ្ជាប់ពាណិជ្ជកម្មរវាងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដោយបានរួមចំណែកយ៉ាងសកម្មដល់គោលដៅកំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២៥ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងដំណាក់កាលបន្ទាប់។










