ស្រុកស្រែ

14/07/2017

មុខរបរធ្វើផ្លិតភូមិ Chang Son

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងនាទីស្រុកស្រែនាសប្តាហ៍មុន យើងខ្ញុំបានឧទ្ទេសនាមដល់អស់លោកអ្នកនាងភូមិរបរជាងឈើ Chang Son នៅវៀតណាម។ ប៉ុន្ត ភូមិនេះក៏ល្បីឈ្មោះដោយមុខរបរវិសេសវិកាលមួយទៀត នោះគឺរបរធ្វើផ្លិតដោយមានប្រវតិ្តសាស្ត្ររាប់រយឆ្នាំផងដែរ។ សូមអញ្ជើញលោកអ្នកនាងអញ្ជើញមកទស្សនាភូមិរបរ Chang Son តាមរយៈអត្ថបទសរសេររបស់អ្នកយកព័ត៌មាន Ngoc Anh ក្រោមចំណងជើងថា «របរធ្វើផ្លិតភូមិ Chang Son»។

មុខរបរធ្វើផ្លិតភូមិ Chang Son
07/07/2017

របរជាងឈើនៅភូមិ Chang Son

(VOVWORLD) - ភូមិ Chang Son ឃុំ Chang Son ស្រុក Thach That ទីក្រុងហាណូយគឺជាភូមិជាងឈើមួយក្នុងចំណោមភូមិជាងឈើបុរាណនៅ វៀតណាម។ អស់រយៈពេលរាប់រយឆ្នាំ មុខរបរជាងឈើនៅភូមិ Chang Son មិន ត្រឹមតែមិនសាបសូន្យប៉ុណ្ណោះទេថែមទៀតអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទៀតផង។ បណ្ដាផលិតផលនៃភូមិជាងឈើ Chang Son កំពុងដណ្តើមទីផ្សារ ធំៗជាជំហានៗក្នុងទូទាំងប្រទេស។

របរជាងឈើនៅភូមិ Chang Son
30/06/2017

របរធ្វើកន្ទំរុយឬស្សីនៅភូមិ Thach Xa

(VOVWORLD) - ភូមិ Thach Xa ល្បីឈ្មោះដោយមុខរបរធ្វើកន្ទំរុយឬស្សី។ អាស្រ័យដោយភាពប៉ិនប្រសប់របស់ខ្លួន បណ្ដាសិប្បករនៅភូមិវត្ត Tay Phuong ឃុំ Thach Xa ស្រុក Thach That ទីក្រុងហាណូយ ផលិតកន្ទំរុយពីឬស្សីដ៏ស្អាត អស្ចារនិងរស់រវើកដែលធ្វើឲ្យភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសភ្ញាក់ផ្អើល។

របរធ្វើកន្ទំរុយឬស្សីនៅភូមិ Thach Xa
23/06/2017

ភូមិ Da Sy - តំបន់ដីបណ្ឌិត

(VOVWORLD) - ភូមិ Da Sy មិនត្រឹមតែជាភូមិរបរដំដែកប្រពៃណីនៅ តំបន់ដីសណ្ត Bac Bo ប៉ុណ្ណោះទេ ថែមទាំង ល្បីឈ្មោះដោយប្រពៃណី ឧស្សាហ៍ព្យាយាមរៀនសូត្រទៀតផង។ ក្នុងប្រវត្តិសាស្ត្រ ភូមិ Da Sy បានជាស្រុកកំណើតរបស់បណ្ឌិតមេទ័ពនិងវេជ្ជបណ្ឌិតល្បីឈ្មោះរបស់បរមរាជរាំង Thang Long។

ភូមិ Da Sy - តំបន់ដីបណ្ឌិត
16/06/2017

ភូមិដំដែក Da Sy នៅតំបន់ដីសណ្ត Bac Bo

(VOVWORLD) - ភូមិ Da Sy នៅតំបន់ដីសណ្ត Bac Bo មិនត្រឹមតែជាទីស្រុក កំណើតរបស់អ្នកមានគុណូបករៈចំពោះប្រទេសជាតិជាច្រើន ប៉ុណ្ណោះទេ ថែមទាំង ភូមិ Da Sy ល្បីឈ្មោះដោយមុខរបរដំដែកប្រពៃណី ទៀតផង។

ភូមិដំដែក Da Sy នៅតំបន់ដីសណ្ត Bac Bo
09/06/2017

ភូមិបេតិកភ័ណ្ឌ Binh Da

(VOVWORLD) - ស្ថិតនៅចម្ងាយជាង ២០ គីឡូម៉ែត្រប៉ែកខាងលិចពីទីក្រុង ហាណូយ Binh Da គឺជាភូមិបុរាណមួយដែលត្រូវបានប្រសិទ្ធនាមដូច្នេះក្រោម រជ្ជកាលស្តេច Minh Menh (រជ្ជកាលស្តេច Nguyen) នាឆ្នាំ ១៨២០។ នាបច្ចុប្បន្ន ភូមិ Binh Da ចំណុះឃុំ Binh Minh ស្រុក Thanh Oai ទីក្រុងហាណូយ។ ភូមិ Binh Da ល្បីឈ្មោះដោយកេរដំណែលប្រវត្តិសាស្ត្រជាច្រើនដែលតភ្ជាប់នឹងរឿង ព្រេងស្តីអំពីប្រភពដើមរបស់ជនជាតិវៀតណាម។

ភូមិបេតិកភ័ណ្ឌ Binh Da
26/05/2017

ភូមិបុរាណ Dong Ngac នៅទីក្រុងហាណូយ

(VOVWORLD) - ស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីទីក្រុងហាណូយ ភូមិ Dong Ngac នៅរក្សាបានភាពបុរាណរបស់ខ្លួនដដែល។ ភូមិ Dong Ngac ឬហៅថាភូមិ Ve ល្បីឈ្មោះដោយភាពស្អាតក្នុងស្ថាបត្យកម្មរបស់ខ្លួននៅរាជធានី Thang Long (រដ្ឋធានីហាណូយបច្ចុប្បន្ន) ពីយូរយាណាស់មកហើយ។

ភូមិបុរាណ Dong Ngac នៅទីក្រុងហាណូយ
19/05/2017

ភូមិរបរត្បាញសូត្រ Van Phuc

(VOVWORLD) - ភូមិ Van Phuc (បច្ចុប្បន្នគឺសង្កាត់ Van Phuc ខ័ណ្ឌ Ha Dong រដ្ឋានីហាណូយ) គឺជាភូមិរបរត្បាញសូត្រដែលមានប្រវត្តិសាស្ត្រពីយូរយា ណាស់មកហើយ។ បណ្ដាផលិតផលសូត្ររបស់ភូមិ Van Phuc បានឈានចូល បទកំណាព្យនិងតូរ្យតន្ត្រីដូចភាពស្រស់ស្អាតប្បធម៌នៃភូមិរបរប្រពៃណីមួយរបស់វៀតណាម។

ភូមិរបរត្បាញសូត្រ Van Phuc
12/05/2017

ភូមិរបរត្បាញផ្តៅឬស្សី Phu Vinh

(VOVWORLD) - ស្ថិតនៅចម្ងាយ ២៥ គីឡូប៉ែត្រប៉ែកខាងលិចពីទីក្រុង ហាណូយ ភូមិ Phu Vinh ឃុំ Phu Nghia ស្រុក Chuong My គឺជាស្រុកកំណើត របស់មុខរបរត្បាញផ្តៅឬស្ស៊ីវៀតណាម។ ដោយមានប្រពៃណីប្រកបមុខរបរត្បាញ ផ្តៅឬស្សីអស់រយៈពេល ៤០០ ឆ្នាំ ភូមិ Phu Vinh គឺជាស្រុកកំណើតរបស់ជំនាន់ សិប្បករជាច្រើនរូបដែលត្បាញឡើងផលិតផលផ្តៅឬស្សីស្អាតអស្ចារ្យនិងប៉ិនប្រសប់។

ភូមិរបរត្បាញផ្តៅឬស្សី Phu Vinh