តំបន់ដីសណ្តទន្លេ Cuu Long ផ្ទេរប្តូរផលិតកម្មកសិកម្មតាមទិសអភិវឌ្ឍន៍ការចិញ្ចឹមសត្វ
(VOVworld) – ក្នុងការរាំងស្ងួតប្រវត្តិសាស្ត្រនៅតំបន់ ដីសណ្តទន្លេ Cuu Long នាពេលថ្មីៗនេះ ខណៈពេលដែល ផ្នែកដំណាំដាំដុះនិងជលផលរងឥទ្ធិពល ដ៏ធ្ងន់ធ្ងរ នោះគឺផ្នែកចិញ្ចឹមសត្វមិនរងឥទ្ធិពលទាំងស្រុងឡើយ។ ដើម្បីជំនះពុះ ពារលើផលវិបាកដោយការរាំងស្ងួតនិង កាត់បន្ថយការជះឥទ្ធិពលអាក្រក់ពីបំរ៉ែ បំរួលអាកាស ធាតុ តំបន់ជាច្រើននៅតំបន់ដីសណ្តទន្លេ Cuu Long បានផ្ទេរប្តូរទៅ ចិញ្ចឹមសត្វ បង្កើតអាជីពសំរាប់ប្រជា កសិករ។










