រូបសណ្ឋានផលិតកម្មកែច្នៃផ្លែទំពាំងបាយជូរបស់លោក Ba Moi នៅខេត្ត Ninh Thuan
(VOV)_ក្រោយរយៈពេលច្រើនឆ្នាំដាំទំពាំងបាយជូ និងបង្កើតឡើងពាណិជ្ជសញ្ញាផ្លែទំពាំងបាយជូ Ba Moi នាបច្ចុប្បន្ន ចំការទំពាំងបាយជូ របស់លោក Ba Moi នៅឃុំ Phuoc Thuan ស្រុក Ninh Phuoc ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) ថ្ងៃណាក៏មានភ្ញៀវទេសចរណ៍មកទស្សនាជាច្រើនកុះករដែរ។ ពីចំការទំពាំងបាយជូតាមបែបទេសចរណ៍អេកូឡូស៊ីនេះ គ្រួសារលោកក៏បានត្រូសត្រាយផ្លូវ ជួយឧបត្ថម្ភកម្មវិធីកសាងជនបទថ្មី នៅខេត្ត Ninh Thuan ទៀតផង។









