ព្រឹត្តិការណ៍

ភាពតានតឹងកើតមានឡើងជំវិញបញ្ហាយេរូសាឡឹម

ភាពតានតឹងកើតមានឡើងជំវិញបញ្ហាយេរូសាឡឹម

(VOVWORLD) -កំហឹងកើតមានឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃក្នុងពិភពអារ៉ាប និងជនឥស្លាម បន្ទាប់ពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចចិត្តទទួលស្គាល់តំបន់ យេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។

កំហឹងកើតមានឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃក្នុងពិភពអារ៉ាប និងជនឥស្លាម បន្ទាប់ ពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចចិត្តទទួលស្គាល់តំបន់ យេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។  មិនគ្រាន់តែកើតមានឡើងនៅក្នុងតំបន់មជ្ឈឹមបូពា៍ប៉ុណ្ណោះទេ បាតុកម្មក៏កើតមានឡើងនៅប្រទេសឥស្លាមជាច្រើនលើពិភពលោកទៀតផង។ ស្ថានភាពនេះកំពុងជំរុញតំបន់ មជ្ឈឹមបូពា៍ធ្លាក់ចុះក្នុងសភាពការណ៍អស្ថិរភាព ប្រសិនបើសហគមន៍អន្តរជាតិគ្មានដំណោះស្រាយទាន់ពេលវេលានោះ។

 ភាពតានតឹងកើតមានឡើងជំវិញបញ្ហាយេរូសាឡឹម

អំពើហឹង្សាបានកើតមានឡើងក្រោយរយៈពេលមួយថ្ងៃ បន្ទាប់ពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump ចេញសេចក្ដីសម្រេចចិត្ត”គ្រោះថ្នាក់” ដែលទាក់ទិនដល់តំបន់ពិសិដ្ឋយេរូ សា ឡឹម។នៅក្នុងតំបន់ភាគខាងកើត យេរូសាឡឹម យ៉ាងហោចណាស់មានជនប៉ាឡែស្ទីនចំនួនជាង ១៤០០ នាក់រងរបួសក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃកន្លងទៅ។ នាបច្ចុប្បន្ន រលកកំហឹងនេះមិនទាន់មានសញ្ញាថយចុះនៅឡើយ។
រលកបាតុកម្មកើតមានឡើងជាបន្តបន្ទាប់
នៅ យេរូសាឡឹម ឧស្ម័នបង្ហៀរទឹកភ្នែក គ្រាប់បែកផ្សែងត្រូវបានកងកម្លាំងសន្តិសុខអ៊ីស្រាអែល ប្រើប្រាស់ជាបន្តបន្ទាប់ សំដៅរំសាយក្រុមជនប៉ាឡែស្ទីន ប្រឆាំងសេចក្ដីសម្រេចចិត្តរបស់អាមេរិក។ ហើយភាពតានតឹងបានកើនឡើង បន្ទាប់ពីពេលដែលបុគ្គលិកសន្តិសុខអ៊ីស្រាអែល មួយនាក់រងការចាក់នាថ្ងៃទី១០ធ្នូ នៅភាគខាងកើត យេរូសាឡឹម បានចាប់ផ្តើមអោយបណ្ដាសកម្មភាពរឹងមាំតបតវិញរបស់រដ្ឋជ្វីស។
ចំងាយពី  យេរូសាឡឹម ១០គីឡូម៉ែត្រ bethlehem ជាទីក្រុងស្ថិតនៅត្រើយខាងលិច ស្ថានភាពអំពើហឹង្សាក៏បានឡើងជណ្ដើរ ដោយសារមានមនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងសេចក្ដីសម្រេចចិត្តរបស់អាមេរិក  ទទួលស្គាល់ យេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ប៉ូលីសអ៊ីស្រាអែល បានប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីរំសាយក្រុមបាតុករ។
បណ្ដាបាតុកម្មនេះមិនគ្រាន់តែកើតមានឡើងនៅបណ្ដាប្រទេសឥស្លាមប៉ុណ្ណោះទេ ថែមទាំងកើត មានឡើងនៅប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកទៀតផង។ នាថ្ងៃទី១០ធ្នូជនចំនួនជាង២៥០០ នាក់ បានប្រមូលផ្តុំនៅខាងក្រៅស្ថានទូតអាមេរិក ប្រចាំនៅអាល្លឺម៉ង់ ដើម្បីបង្ហាញនូវចំណងសាមគ្គីភាពជាមួយរដ្ឋប៉ាឡែស្ទីន ប្រឆាំងនឹងសេចក្ដីសម្រេចចិត្តរបស់វ៉ាស៊ីនតោន។ នៅ Liban បណ្ដាកងកម្លាំងសន្តិសុខរបស់ប្រទេសនេះបានប្រើឧស្ម័នបង្ហៀរទឹកភ្នែក និងបាញ់ទឹកដើម្បីរំសាយក្រុមបាតុករជិតនៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងBeirut។
គ្រោះអាសន្នតំបន់មជ្ឈឹមបូពា៍ធ្លាក់ចុះក្នុងស្ថានភាពអស្ថិតភាពធ្ងន់ធ្ងរ
មិនគ្រាន់តែបង្កើតឡើងរលកប្រឆាំងខ្លាំងក្លាក្នុងពិភពអារ៉ាប់និងឥស្លាមប៉ុណ្ណោះទេ សេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏កំពុងបណ្ដាលអោយទំនាក់ទំនងការទូតរវាងបណ្ដាប្រទេសមជ្ឈឹមបូពា៍ប្រេះស្រាំទៀតផង។ ទួរគីបានប្រកាស់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ហើយអំពាវនាវរៀបចំកិច្ចប្រជុំបន្ទាន់ នៃអង្គការសហប្រតិបត្តិការឥស្លាម នៅIstanbul នាថ្ងៃទី១៣ធ្នូផងដែរ។ ប្រធានាធិបតីប៉ាឡែស្ទីន លោក Mahmoud Abbas បានប្រកាសថា៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence មិនបានស្វាគមន៍នៅមជ្ឈឹមបូពា៍និងគ្មានការចរចារណាមួយនាពេលខាងមុខឡើយ។ 
ក្នុងពេលជាមួយគ្នានោះ ដំណោះស្រាយការទូតកំពុងអនុវត្តយ៉ាងសកម្ម សំដៅកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡែស្ទីន។ ប្រធានាធិបតីបារាំង លោកEmmanuel Macron បានជំរុញប្រធានាធិបតី លោក Netanyaho បញ្ចប់សកម្មភាពកសាងមណ្ឌលលំនៅដ្ឋានរបស់ជនជ្វីស ហើយក៏អំពាវនាវអោយប្រធានាធិបតី លោក Netanyaho មានជំហានលោតផ្លោះ ដើម្បី”ដោះស្រាយស្ថានភាពទល់ច្រក” នាបច្ចុប្បន្នផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.