ព្រឹត្តិការណ៍

Covid-19 ជាការសាកល្បងចំពោះសេដ្ឋកិច្ចសកល

Covid-19 ជាការសាកល្បងចំពោះសេដ្ឋកិច្ចសកល

(VOVWORLD) - ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) ដែលផ្ទុះឡើងនៅប្រទេសចិនដោយមានអ្នកឆ្លងជំងឺ៦៤ ពាន់នាក់និងអ្នកស្លាប់១៤៨៦នាក់ កំពុងឆ្លងរាលដាលទៅប្រទេសនិងតំបន់ ដែនដីជិត៣០ តាមសេចក្ដីប្រកាសរបស់ WHO គិតរហូតដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២០។ ទោះបីជានៅតែឆាប់ពេកដើម្បីមានតួរលេខស្ថិតិដ៏គ្រប់គ្រាន់ ស្ដីពីផលប៉ះពាល់ដែល Covid 19 បង្កឡើងចំពោះសេដ្ឋកិច្ចសកលក្ដី ប៉ុន្តែ វាបាននិងកំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើសកម្មភាពផលិតកម្ម អាជីវកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាពុំខានឡើយ។

ផ្ទុះឡើងនាដើមឆ្នាំ២០២០ ជំងឺរាតត្បាត Covid បានជះឥទ្ធិពលអវិជ្ជ មានទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ជាពិសេសគឺចិន ចាប់ពីវិស័យ សុខាភិបាល ទេសចរណ៍ ចរាចរណ៍ដឹកជញ្ជូន រហូតដល់វិស័យនាំចេញ នាំចូល ផលិតកម្មនិងសេវាហិរញ្ញវត្ថុជាដើម។

  ត្រឹមមួយយប់បន្ទាប់ពីចិនប្រកាសរបៀបស្ថិតិថ្មីប៉ុណ្ណោះ បរិមាណករណីឆ្លងមេរោគនិង ស្លាប់កើនឡើងយ៉ាងឆាប់រហ័សអាស្រ័យដោយរបៀបស្ថិតិថ្មី ទីផ្សារភាគ ហ៊ុនអាស៊ីបានធ្លាក់ពិន្ទុចុះនៅកម្រិតសទាំងស្រុង។ លើសពីនេះទៅទៀត វាក៏បានប៉ះពាល់ដល់ទីផ្សារភាគហ៊ុនវិថី Wall ក្នុងរយៈពេលប្រព្រឹត្តទៅការ ជួញដូរនៃទីផ្សារអាស៊ីទៀតផង។

        កាស៊ីណូនៅម៉ាកាវត្រូវបិទទ្វារ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភព លោកបានលុបចោលជើងហោះហើរប្រមាណ២៥ពាន់ជើងដែលមកនិងចេញហោះហើរពីចិន ក៏ដូចជាជើងហោះហើរផ្ទៃក្នុងនៅប្រទេសដ៏ធំទូលាយនេះ ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific របស់ហុងកុងត្រូវតែ បញ្ជាឲ្យបុគ្គលិក២៧ពាន់នាក់ឈប់សម្រាកពីការងារគ្មានប្រាក់ខែ។ ក្រុម ហ៊ុនរថយន្ត Hyundai បានបិទទ្វាររោងចក្រទាំងអស់នៅកូរ៉េខាងត្បូងក្នុង រយៈពេល១សប្ដាហ៍ដោយសារខ្វះខ្វាតគ្រឿងបន្លាស់ពីប្រទេសចិន។ ទីក្រុង Wuhan ខេត្ត Hubei របស់ចិន ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនិងផលិត រថយន្តមួយ ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានសប្ដាហ៍កន្លងមក ទីក្រុងនេះត្រូវផ្អាក សកម្មភាពពេញទំហឹង។ រហូតដល់សម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុបនិងក្រុមហ៊ុនរថយន្តអគ្គីសនី Tesla ឬក្រុមហ៊ុន Apple របស់ អាមេរិក សុទ្ធតែត្រូវកាត់បន្ថយល្បឿនផលិតកម្មផងដែរ។ ដោយសារខេត្ត ក្រុងជាច្រើនរបស់ចិនបានសម្រេចចិត្តអូសបន្លាយពេលវេលាសម្រាកដើម្បី ទប់ទល់នឹងជំងឺរាតត្បាត ខណៈដែលខេត្តក្រុងទាំងនេះបានស្រូបយក៨០% នៃផលិតផលក្នុងស្រុកសរុប និង៩០%នៃបរិមាណទំនិញនាំចេញរបស់ចិន។

        ក្នុងពេលជាមួយគ្នានោះ វិស័យឧស្សាហកម្មចំណីអាហារត្រូវរងផល ប៉ះពាល់ដោយសារការបិទច្រកទ្វារព្រំដែននិងកំពង់ផែ។ នៅបារាំង វិស័យ សណ្ឋាគារចាប់ផ្ដើមជួបប្រទះនឹងភាពលំបាកលំបិននៅពេល៨០%ការកក់បន្ទប់ពីមុនត្រូវលុបចោលក្នុងខែមករាហើយ១០០%ក្នុងខែកុម្ភៈ។

        ក្រុមហ៊ុនធំៗដូចជា Google និង IKEA បានប្រកាសបិទទ្វារសាខានៅ ចិនជាបណ្ដោះអាសន្ន។ អង្គការបណ្ដាប្រទេសនាំចេញប្រេងឧស្ម័ន (OPEC) បានបើកកិច្ចប្រជុំជាបន្ទាន់ដោយសារទីផ្សារធំបំផុតលើពិភពលោកគឺចិន ត្រូវបង្កកជាបណ្ដោះអាសន្ន។ រុស្ស៊ី ស.ប.បកូរ៉េ និងម៉ុងហ្គោបានបិទច្រកទ្វារ ព្រំដែនជាមួយចិន ខណៈដែលប្រទេសលោកខាងលិចធ្វើមាតុភូមិនិវត្តន៍ យ៉ាងប្រញាប់ប្រញាល់ចំពោះពលរដ្ឋរបស់ខ្លួន។ ពិតណាស់ថា ខ្សែសង្វាក់ ផ្គត់ផ្គង់របស់ពិភពលោកបានធ្លាក់ចូលក្នុងភាពវឹកវរ ដោយសារវិបត្តិនៅ ប្រទេសចិន។

        យ៉ាងណាមិញ តាមមជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា នៅតែឆាប់ ពេកដើម្បីអាចវាយតម្លៃយ៉ាងពេញលេញចំពោះឥទ្ធិពលដែលជំងឺរាតត្បាត Covid-19 បង្កឡើងចំពោះសេដ្ឋកិច្ចសកល។ ប៉ុន្តែយោងតាមការស្រាវជ្រាវ នាពេលថ្មីៗនេះរបស់អង្គការប្រកបដោយកិត្យានុភាពនានាដូចជា Moody’s BNP Paribas Cadif បានព្យាករណ៍ថា ជំងឺរាតត្បាតនេះអាចបណ្ដាលឲ្យ GDP សកលធ្លាក់ចុះប្រមាណ០,៣ដល់០,៧%ក្នុងឆ្នាំ២០២០។ ចំណែកឯ Oxford Economics បានព្យាករណ៍ថា អាមេរិកនឹងបាត់បង់ភ្ញៀវទេសចរ១,៦ លាននាក់មកពីចិនក្នុងឆ្នាំនេះ។

        ក្នុងពេលជាមួយគ្នានេះ អគ្គនាយិកាអង្គការ IMF លោកស្រី Kristalina Georgieva កាលពីថ្ងៃទី១៣កុម្ភៈបានវាយតម្លៃថា សេដ្ឋកិច្ចសកលនឹងរង ផលប៉ះពាល់ដ៏ “ស្រាល” ដោយ Covid-19។ លោកស្រីបានបកស្រាយថា សកម្មភាពសេដ្ឋកិច្ចនៅចិននឹងស្ដារឡើងវិញយ៉ាងខ្លាំងក្លាបន្ទាប់ពីដំណាក់កាលធ្លាក់ចុះយ៉ាងខ្លាំង មានន័យថា សេដ្ឋកិច្ចសកលនឹងរងផលប៉ះពាល់ដ៏ ស្រាលប៉ុណ្ណោះ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសជាច្រើន ជាពិសេសគឺប្រទេស អាស៊ី កំពុងត្រៀមរៀបចំសម្រាប់សេណារីយ៉ូខុសៗគ្នា ដើម្បីមានគោល នយោបាយឧបត្ថម្ភដល់សហគ្រាសទាន់ពេលវេលា កាត់បន្ថយពន្ធ ជួយ ឧបត្ថម្ភដល់វិស័យភោជនីយដ្ឋាន ទេសចរណ៍ ធានាសណ្ដាប់ធ្នាប់និងស្ថិរ ភាពសង្គម ក៏ដូចជាស្មារតីរបស់ប្រជាជន សំដៅត្រៀមខ្លួនជាស្រេចស្ដារ ផលិតកម្មអាជីវកម្មឡើងវិញក្រោយពីជំងឺរាតត្បាតបញ្ឈប់៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.