ព្រឹត្តិការណ៍

ធើ្វសកម្មភាពមុនពេលយឺតពេក

ធើ្វសកម្មភាពមុនពេលយឺតពេក

លោកអ្នកនាងជាទីមេត្រី! ក្នុងសបា្ដហ៍នេះ​ជនគ្រប់រូបសុទ្ធតែឆ្ពោះទៅ Durban-អាហ្វ្រីកខាងត្បូង​​ ជាកន្លែងដែលកំពុងប្រព្រឹត្តទៅសន្និសិទ្ធលើកទី១៧របស់អង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ​(COP-17) ជាមួយក្ដីសង្ឃឹមថាទីក្រុងកំពង់ផែធំបំផុតនៅអាហ្វ្រីក​ខាងត្បូងនេះនឹងសង្កេតឃើញការបោះជំហានដ៏ធំធេងមួយ សំដៅឈានទៅទទួល​ឯកសារជាលាយល័ក្ខអក្សរថ្មីមួយជំនួសឲដំណាក់កាលទីមួយរបស់ពិធីសារKyoto។​ប៉ុន្តែក្ដីសង្ឃឹមគ្រាន់តែក្លាយទៅជាការពិតខណះពេលដែលក្រុម​ប្រទេសអភិវឌ្ឍន៍​បង្រួញគំលាតក្នុងការអនុវត្តការទទួលខុសត្រូវចំពោះផែនដី​ ផ្ទះរួមតែប៉ុណ្ណោះ។

COP-17បានប្រព្រឹត្តទៅចាប់ពីថៃ្ងទី២៨-វិច្ឆិកាដល់ថ្ងៃទី៨-ធ្នូ​ ដោយមានការចូលរួមរបស់ប្រទេសនិង ដំបន់ដែនដីចំនួន១៩៤លើពិភពលោកចូលរួមសន្ធិសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ។​ ខ្លឹមសារស្នូលនៃសនិ្នសិទ្ធក្នុងរយះពេល២សប្ដាហ៍នឹងជាការខំប្រឹងប្រែងសំដៅ ឈានទៅដំណាក់កាលទី២នៃពិធីសារKyotoពេលដែលវាអស់ប្រសិទ្ធភាពនាឆ្នាំខាងមុខ។ តាមផែនការ COP-17នឹងប្រមូលផ្ដុំពិភាគ្សាអំពីបញ្ហាសំខាន់ចំនួន៥ទាក់ទិនដល់ដំណើរការ អនុវត្តរាល់ កិច្ចព្រមព្រៀងដែលទទួលបាននៅសន្និសិទ្ធលើកនេះ។​ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ JacobZumaសង្ឃឹមថាសន្និសិទ្ធលើកនេះនឹងអនុវត្តបានរាល់កិច្ចព្រមព្រៀងដែលទទួលបាននៅសន្និសិទ្ធ COP-16 នៅCancun (ម៉ែកសីក)។របៀបវារះគឺដច្នេះប៉ុន្តែដើម្បីទទួលបានលទ្ធផលគឺមិនងាយ ស្រួលទេ។​ សន្និសិទ្ធ COP-17បានប្រព្រឹត្តទៅក្នុងកាលះទេសះខឿនសេដ្ធកិច្ចពិភពលោកកំពុង ប្រឈមមុខនឹងគ្រោះអាសន្នឧណភាពនិងបង្កប់កត្តាអស្ថិរភាពជាច្រើន។បញ្ហាលំបាកបំផុតគឺ នាបច្ចុប្បន្នគឺ គំលាតដ៏ធំធេងរវាងប្រទេសនានាអំពីគោលដៅ និងវិធានការកាត់បន្ថយឧស្ម័ន បញ្ជេញចោល។ ប្រការនេះបានបង្ហាញច្បាស់ក្នុងថ្ងៃ ពិភាគ្សាដំបូង របស់សន្និសិទ្ធ។ ប្រធានក្រុម ចរចារអំពី អាកាសធាតុរបស់អាមេរីកJonathan Pershingបានអះអាងថាពីឥឡូវដល់ចុងឆ្នាំ ២០២០ បណ្តាប្រទេសមានបរិមាណឧស្ម័ន្ធបញ្ចេញចោលច្រើន និង មិនទទួលបានកិច្ចស្យាថ្មីណាមួយ អំពីគោលដៅកាត់បន្ថយ ឧស្ម័ន្ធបញ្ចេញចោលទេ ជាពិតប្រាកដ។ ក្នុងពេលដែល ប្រទេសភាគច្រើន ជាសមាជិកពិធីសារ Kyoto(KP) មិនចង់អនុម័ត្តលើដំណាក់កាលទី ២របស់ឯកសារនេះ។ និងបណ្តាខឿនសេដ្ឋកិច្ច ទើបនឹងលេចចេញមានបរិមាណ ឧស្ម័ន្ធបញេ្ចញចោល ច្រើនដូចជា​ចិន ឥណ្ឌា និងបរហ្សីល បេ្តជ្ញាចិត្តឈេរនៅខាងក្រៅ នៃរាល់ការខំប្រឹហប្រែង កាត់បន្ថយ ឧស្ម័ន្ធបញ្ចញ ចោល។ មុននោះ ជប៉ុន និង​រុស្សីជាសមាជិកសកម្មចំនួន២ នៃ KP ក៏បានថ្លែងថា នឹងមិន ចូលរួម ដំណាក់កាលជាបន្តនៃ KP ទេ។ អឺរុបក៏ឲដឹងដែរថា គ្រាន់តែយល់ព្រមអូសបន្លាយពេលអនុវត្ត KP ប្រសិនបើមានការចូលរួមរបស់ចិន និង អាមេរិកតែប៉ុណ្ណោះ។

          មុនពេលសន្និសិទ្ធ COP 17 ប្រព្រឹត្តទៅ អ្នកជំនាញការ នៃអង្គការសហប្រជាជាតិ នានា បាន ចាត់ទុកថា ពិភពលោកពិបាកទទួលបានគោលដៅ រក្សាកំរិតបង្កើនកំដៅពិភពលោកទាំងមូល ក្រោម២ អង្សា C នាឆ្នាំ ២០២០ ទោះបីសម្រេចរាល់គោលដៅ កាត់បន្ថយឧស្ម័ន្ធបញ្ចេញចោលក៏ ដោយ។ ដូច្នេះ ការតស៊ូទប់ស្តាត់ស្ថានភាពក្តៅឡើងនៃផែនដី គប្បីមានការរួមកម្លាំងនៃពិភពលោក ទាំងមូល កេបំប្រឹង ប្រែង សហប្រតិបត្តិការ និងការពលីផលប្រយោជន៌របស់ប្រតេសនានា ពិសេស គឺបណ្តាប្រទេស អភិឌ្ឍន៌ មុនពេលអ្វីៗ គ្រប់យ៉ាងដែលកើតមានឡើងបានយឺតហួសទៅហើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.