ព្រឹត្តិការណ៍

ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាក្នុងឆ្នាំ២០១៤

ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាក្នុងឆ្នាំ២០១៤

លោកអ្នកនាងជាទីមេត្រី! ក្នុងឱកាសរំលឹកខួបលើកទី ៦១ នៃទិវាបុណ្យជាតិ កម្ពុជា (ថ្ងៃទី៩វិច្ឆិកា១៩៥៣-ថ្ងៃ ទី៩វិច្ឆិកា២០១៤) អ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀត ណាមសូមរំលឹកឡើងវិញ សកម្មភាពកិច្ចការបរទេស ផ្លាស់ប្តូពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងឆ្នាំ២០១៤រវាងវៀតណាម និងកម្ពុជា។ ក្នុងឆ្នាំកន្លងទៅ បណ្តាព្រឹត្តការណ៍ ក្នុងទំនាក់ទំនងនៃប្រទេស ទាំងពីរ បានបង្ហាញតាមរយៈគោល នយោបាយរបស់វៀតណាមនិងកម្ពុជា តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី សហប្រតិបត្តិការ លើគ្រប់វិស័យ ចីរភាពដ៏យូរអង្វែង”។ សូមអញ្ជើញ លោកអ្នកនាងតាមដានស្តាប់។

(VOVworld)-ទំនាក់ទំនងវៀតណាមនិងកម្ពុជាក្នុងឆ្នាំ២០១៤ ត្រូវបានជម្រុញគ្រប់
ជ្រុង​ជ្រោយលើវិស័យនយោបាយ សេដ្ឋកិច្ច សហប្រតិបត្តិការវិនិយោគ។ លើវិស័យ
 នយោបាយ ប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ។ ដំណើរ
​ទស្សកិច្ចនាខែមករាមុននេះ​របស់ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេង សំរិន ក្នុង
ឪកាសរំលឹកខួបលើកទី៣៥ នៃទិវារួចផុតពីរបបប្រល័យពួជសាសន៍របស់កម្ពុជា
  បានអះអាងនូវចំណងមិត្តភាព សាមគ្គីភាពវៀតណាម កម្ពុជាមុនក៏ដូចជាក្រោយ
 បន្ទាប់មកគឺដំណើរទស្សនកិច្ចកម្ពុជារបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃ ប្រទេស
ទាំងពីរបានធ្វើជាកាក្សិណសាក្សីលើឯកសារសហប្រតិបត្តិការជាច្រើន។ ក៏ក្នុង
ឱកាសនេះដែរ នាយករដ្ឋមន្រ្តី Nguyen Tan Dung និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច
ហ៊ុនសែន អញ្ជើញធ្វើជាសហអធិបតីពិធីកាត់ខ្សែបូមន្ទីពេទ្យ Cho Ray –Phnompenh
 ជាសំណង់សហប្រតិបត្តិការដំបូងរវាងវៀតណាមនិងកម្ពុជាលើ វិស័យព្យាលបាល
ជំងឺទំនើបសម្រាប់ប្រជាជនកម្ពុជា។ សកម្មភាពកិច្ចការ បរទេស របស់ប្រទេសទាំង
ពីរ ត្រូវបានបង្កើនតាមរយៈដំណើរទស្សនកិច្ចវៀត ណាមរបស់ប្រធានរដ្ឋសភា
កម្ពុជា សម្តេចហេង សំរិននាខែសីហាមុននេះ សំដៅ រឹតបន្តឹងជាងទៀតចំណង
សាមគ្គីភាពរវាងប្រទេសទាំងពីរ។​និយាយអំពីទំនាក់ ទំនងការទូតរវាងប្រទេស
ទាំងពីរ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក​ Pham Binh
 Minh បានវាយតម្លៃថា៖

        “ទោះបីជាឆ្លងកាត់ការលំបាកជាច្រើនក្តី ប៉ុន្តែ ទំនាក់ទំនងមិត្តភាពអ្នកជិត
ខាងរវាងប្រទេសទាំងពីរជានិច្ចកាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។​ទំនាក់ទំនងជិត
ស្និទរវាងប្រទេសទាំងពីរ ត្រូវបានសម្តែងតាមរយៈការផ្លាស់ប្តូរដំណើរទស្សន
កិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើតបុព្វហេតុ សម្រាប់ការអភិវឌ្ឍន៍
នៅតំបន់ ក្រសួងផ្នែកនានានៃប្រទេសទាំងពីរ។ ”

ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេង សំរិនក្នុងដំណើរទស្សន
កិច្ចវៀតណាមនាខែសីហាឆ្នាំ២០១៤ (រូបថតៈ TTXVN)


        ក្នុងឆ្នាំ២០១៤ គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ក៏មានដំណើរទស្សនកិច្ច
 វៀតណាម ក្នុងនោះ មានដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ
លោកស្រី ម៉ែន សំអន ជាប្រធានសមាគមននារីដើម្បីសន្តិភាពនិងអភវឌ្ឍន៍
 នាខែ សឧាមុននេះ។ បណ្តាជំនួបប្រាស្រ័យក្នុងឱកាសនេះ សំដៅផ្លាស់ប្តូរបទ
ពិសោធ​ន៍សកម្មភាពដើម្បីសន្តិភាពនិងរិតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រជា
ជននៃប្រទេសទាំងពីរ។ បណ្តាដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ
ក្នុងឆ្នាំ២០១៤ នេះ មិនត្រឹមតែរឹតពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនៃប្រ
ទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
 រវាងវៀតណាម និងកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

        កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ
 នៅបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នារយៈ៩ខែដើមឆ្នាំ២០១៤នេះ ទុនវិនិយោគ
ចុះឈ្មោះសរុបបស់វៀតណាមចូលកម្ពុជា ទទួលបានជាង៣ពាន់លានដុល្លារ​​អា
មេរិក ដោយមានគំរោងការររុបជាង១៣០។ នាបច្ចុប្បន្ន វៀតណាមកពុងឈរ លំ
ដាប់ថ្នាក់ទី៥ ក្នុង Top វិនិយោគិនបរទេសធំបំផុតចូលកម្ពុជា។ លើបណ្តា គំរោង
ការណ៍វិនិយោគ សហប្រតិបត្តិការលេចធ្លោរបស់វៀតណាមនៅកម្ពុជា នោះមាន
សម្ព័ន្ធអាកាសចរណ៍ Cambodia Angkor Air គំរោងការទូរគមគមនាគម ន៍​Metfone
  គំរោងការមន្ទីពេទ្យ Cho Ray ភ្នំពេញជាដើម។ ទន្ទឹមនឹងនោះ ធនាគារ វិនិយោគ
និងអភិវឌ្ឍន៍កម្ពុជា (BIDC) ត្រូវបានធនាគាវិនយោគនិងអភិវឌ្ឍន៍ វៀត ណាម
បង្កើតឡើងនៅកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ទុនសម្រាប់
បណ្តាអង្គភាពអាជីវកម្មវៀតណាមនិងកម្ពុជា។ វាយតម្លៃចំពោះបញ្ហានេះ លោក
 Vu Mao ជាអតីតសមាជិកមជ្ឈឹមបក្ស និងជាប្រធានសមាគមន៍មិត្តភាពវៀត​
ណាមកម្ពុជាបានឲ្យដឹងថា៖

        “ដោយឈរលើមូលដ្ឋានដែលមានស្រាប់ គឺជាសាមគ្គីភាពជួយគ្នាទៅវិញ​
ទៅមក ក្នុងការតស៊ូប្រយុទ្ធ រំដោះប្រទេសជាតិ។ ភារកិច្ចសំខាន់នាបច្ចុប្បន្ន គឺ
ប្រទេសទាំងពីររួមគ្នាសហប្រតិបតិការនិងអភិវឌ្ឍន៍។ អាជីវករបស់វៀតណាម
ជាច្រើនបានទៅកាន់កម្ពុជា ស្រាវជ្រាវ និងគំរោងការមួយចំនួនកំពុងបានអនុ
វត្តន៍។”

        ឆ្នាំ២០១៤កន្លនទៅ ទំនាក់ទំនងវៀតណាម កម្ពុជា ត្រូវបានជម្រុញក្នុង
ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន  ASEM សហប្រតិបត្តិការអនុតំបន់
សហប្រតិបត្តិការក្នុងក្របខ័ណ្ឌត្រីកោនអភិវឌ្ឍន៍ វៀតណាម កម្ពុជា ឡាវ
(CLV)។ ទន្ទឹមនឹងនោះ  វៀតណាមនិងកម្ពុជា ជានិច្ចកាលគាំទ្រគ្នាលើបណ្តា
វិស័យ អន្តរជាតិ និងតំបន់ឆ្លើតតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រ
ទេសទាំងពីរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.