ព្រឹត្តិការណ៍

ឥរិយាបទដោយមិនអើពើដល់ច្បាប់អន្តរជាតិរបស់ចិន

ឥរិយាបទដោយមិនអើពើដល់ច្បាប់អន្តរជាតិរបស់ចិន

(VOVworld)-ការដែលចិនបញ្ជូនស្ថានីយ៍ខួង​Haiyang Shiyou-981ដោយខុសច្បាប់ចូល ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់ មុខនិងខ្ពង់បាតសមុទ្ររបស់វៀតណាម គឺត្រូវប្រឈម នឹងការរិះគន់យ៉ាងខ្លាំងក្លាពីសធារណៈមតិទាំងក្នុង ប្រទេសនិងសហគមន៍អន្តរជាតិ។ សហគមន៍អន្តរជាតិចាត់ទុកថា

(VOVworld)-ការដែលចិនបញ្ជូនស្ថានីយ៍ខួង​Haiyang Shiyou-981ដោយខុសច្បាប់ចូល
ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់បាតសមុទ្ររបស់វៀតណាម គឺត្រូវប្រឈម នឹង
ការរិះគន់យ៉ាងខ្លាំងក្លាពីសធារណៈមតិទាំងក្នុងប្រទេសនិងសហគមន៍អន្តរជាតិ។
សហគមន៍អន្តរជាតិចាត់ទុកថា ឥរុយាបទរបស់ចិនមិនត្រឹមតែរំលោភយ៉ាងកំរោល
ទៅលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកាត់បន្ថយជំនឿជឿជាក់ ហើយ
ជាងនេះទៀតអំពើនេះអាចនឹងបង្កើតបុព្វបទ១ដ៏គ្រោះថ្នាក់ក្នុងទំនាក់ទំនងអន្តរជាតិ។

        ឥរិយាបទដោយមិនគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃ

        ក្នុងបទសន្ទរកថា១ដែលចុះផ្សាយលើទំព័រ Interpreter របស់វិទ្យាស្ថាន គោល
នយោបាយអន្តរជាតិ Lowy ប្រចាំនៅអូស្រ្តាលីបានចោទសំនួរ១ថា៖ ពិតមែនឬទេ ដែលភាពតានតឹងនៅសមុទ្រខាងកើតនិងមិនអាចកើតមានឡើងមុនពេលដែល
ចិនក្លាយទៅជាប្រទេសខ្លាំង ហើយសតិអារម្មណ៍ជាប្រទេសធំរបស់ចិនកាន់តែបាន
បង្ហាញច្បាស់ក្នុងទំនាក់ទំនងជាមួយប្រទេសដទៃដែរឬទេ?

នាវាចិនប្បាញ់ទឹកដាក់នាវាវៀតណាម (រូបថតៈ​ អ៊ីធ្វើណែត)

        ដោយមហិច្ឆតារបស់ខ្លួន រដ្ឋអំណាចចិនបានមានការគិតគូរ សំដៅមហិឆ្ឆតា
លើសមុទ្រខាងកើត តាមរយៈការទាមទារ អំពី ផ្លូវអណ្តាតគោ៩កំណាត់។ ជំហាននីមួយៗរបស់ប៉េកាំងគឺសំដៅអនុវត្តន៍មហិច្ឆតានេះ។ នាយឧត្តមសេនីយ៍
Daniel Schaeffer ជាអតីតអនុព័ន្ធយោធាស្ថានទូតបារាំងប្រចាំនៅចិន វៀតណាម
និងថៃ ហើយសព្វថ្ងៃ ជាអ្នកជំនាញការទទួលបន្ទុកបញ្ហាចិននៅមជ្ឈមណ្ឌល
ស្រាវជ្រាវអាស៊ី២១ របស់ បារាំងបានឲ្យដឹងថា៖

        “ គោលដៅដែលងាយឃើញរបស់ចិន ​នោះគឺការបង្ខំ​ប្រទេសផ្សេងៗ​ត្រូវ
ទទួលស្គាល់៨០%សមុទ្រខាងកើត ស្ថិតនៅក្នុងផែនទី៖អណ្ដាតគោ៩កំណាត់”ជាដែនសមូទ្ររបស់ចិន។ នេះគឺជាគោលដៅដំបូង។ តើហេតុអ្វី? នោះគឺចិនចង់
ទន្ទ្រានកាន់កាប់ផ្ដាច់មុខប្រភពធនធានផង និងបើកចេញផ្លូវលើសមុទ្រសំរាប់
នាវាមុជទឹករបស់ខ្លួនទៀតផង។” 

        នាពេលនោះដែរ លោក Anton Svetov អ្នកឯកទេស​នៃក្រុម​ប្រឹក្សា​កិច្ចការ
បរទេសរុស្ស៊ី បានចាត់ទុកថា៖ នេះគឺជាការបង្ករឿងហេតុមួយក្នុង​ចំណោមការ
បង្ករឿងហេតុផ្សេងៗទៀតរបស់ចិន ក្នុងអតីតកាលជាមួយ​ប្រទេសជិតខាង
នានា ប៉ុន្តែលើកនេះវាទៅឆ្ងាយជាង និងគ្រោះថ្នាក់ជាង ដោយសកម្មភាព១ដែល
បានរៀបចំតាមផែនការពីមុនមក។ ការដែលចិនបានដាក់ពង្រាយនាវាជាច្រើន
ប្រភេទ នៅជុំវិញស្ថានីយ៍ខួង គឺអាចឲ្យយើងឃើញទង្វើទាំងអស់របស់ចិន។ 

បំផ្លាញចោលរាល់ការខំប្រឹងប្រែងកសាងទំនាក់ទំនងសហប្រតិបត្តិការ
 មិត្តភាព

       ដើម្បីអនុវត្តមហិច្ឆតារបស់ខ្លួននោះ ចិនបានធ្វើសកម្មភាព​ដោយ​មិន​អើពើដល់
ច្បាប់អន្តរជាតិ បណ្ដាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ប្រើគ្រប់វិធានការ 
ពីការគំរាមគំហែងទៅដល់ការប្រើប្រាស់កម្លាំងចំពោះប្រទេសជិតខាង ដែល
មានផលប្រយោជន៍ អធិបតេយ្យភាពនៅលើសមុទ្រខាងកើត។ អំពើដ៏គ្រោះថ្នាក់
នេះរបស់ចិន បាននិងកំពុងធ្វើអោយសាធារណះមតិអរិចិត្តយ៉ាងខ្លាំងក្លា។

      នាឆ្នាំ២០១១ ចិននិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង១ស្ដីពី
បណ្ដាគោលការណ៍ជាសារវ័ន្តក្នុងការបញ្ជាណែនាំ ដោះស្រាយបញ្ហានៅលើ
សមុទ្រ។ តាមនោះ ភាគីទាំងពីរត្រូវដោះស្រាយបណ្ដាការជំលោះនៅសមុទ្រ
ខាងកើតដោយសន្តិវិធី តាមរយៈការចរចារ ពិគ្រោះយោបល់​មិត្តភាព។ មិន
គ្រាន់តែជះឥទ្ធិពលទៅលើទំនាក់ទំនងទ្វេភាគីជាមួយវៀតណាមប៉ុណ្ណោះទេ 
ការដែលចិនបញ្ជូនស្ថានីយ៍ខួងចូលក្នុងដែនសមុទ្រវៀតណាមគឺជាអំពើរំលោភ
ទំនុកទុកចិត្តនៅជាសកម្មភាពក្បត់ចំពោះ​អាស៊ានទាំងមូលទៀតផង ​ដើរផ្ទុយ
​ទៅនឹងស្មារតីរបស់ DOC ដែលចិនបានចុះហត្ថលេខាជាមួយបណ្ដា​ប្រទេស​អាស៊ាន នាឆ្នាំ ២០០២។ លោក Gregory Poling អ្នកជំនាញ​ការនៅ​មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិរបស់​អាមេរិក ​បានអះអាងថា៖

      “ចំពោះជំហាននីមួយៗនេះ ចិនកំពុងបំផ្លាញចោលសុឆន្ទះនៅ អាស៊ីអគ្នេយ៍ ហើយរុញច្រានឲ្យប្រទេសជិតខាងនានាកាន់តែឃ្លាតឆ្ងាយ និង បង្កើតឡើង
រូបភាពរបស់ខ្លួនឯងគឺជាអ្នកបង្ករឿងហេតុក្នុងប្រព័ន្ធអន្តរជាតិ ហើយ មិនអាចក្លាយ ទៅជាមហាអំណាចដែលមានការទទួលខុសត្រូវក្នុងសហគមន៍ អន្តរជាតិបានឡើយ”។

        បុព្ធបទដ៏គ្រោះថ្នាក់ក្នុងទំនាក់ទំនងអន្តរជាតិ

        សាធារណមតិអន្តរជាតិចាត់ទុកអំពើប្រព្រឹត្តទៅដូច្នេះ ប៉េកាំងបាន ធ្វើឲ្យ
ជំនឿជឿជាក់ជាមួយប្រទេសជិតខាងនានាថយចុះ ។ ហើយអំពើនេះរបស់ ចិនក៏បានបង្កើតឡើងទម្លាប់ដ៏គ្រោះថ្នាក់១ក្នុងទំនាក់ទំនងអន្តរជាតិនោះគឺ “ប្រទេស១អាចឆ្លៀតយកអានុភាពរបស់ខ្លួនដើម្បីសង្កត់សង្កិនប្រទេសជិតខាង និងមិនអើពើដល់ច្បាប់អន្តរជាតិ”។ សាធារណៈក៏ចាត់ទុកថា ប្រសិនបើអំពើនេះ មិនត្រូវបានថ្កោលទោសឬរាំងស្កាត់ទេនោះ ចិនអាចនឹងបន្តសកម្មភាពបង្ករឿង
ហេតុ និងនាំពិភព លោកធ្លាក់ក្នុងភាពចលាចល។​នេះមិនមែនជាបំណងប្រាថ្នា
របស់ប្រទេសស្នេហ សន្តិភាពលើពិភពលោករងចំាឡើយ ដោយសារប្រការនេះ
ដើរបញ្ច្រាសនឹងផល ប្រយោជន៍របស់សហគមន៍អន្តរជាតិ។

        ជាច្បាសលាស់ថា សាធារណមតិពិភពលោកកំពុងត្រូវការចំលើយ១ពីភាគី
ចិន។ ត្រូវអះអាងបានថា របៀបគិតគូនិងទង្វើរបស់ចិនកំពុងដើរបញ្ច្រាសទៅនឹង និន្នាការរបស់ពិភពលោក គឺសហប្រតិបត្តិការ គោរព និងបង្កើតជំនឿជាក់ទៅវិញ
ទៅមក ដើម្បីដោះស្រាយសន្តិភាព សម្របសម្រួលដើម្បីផលប្រយោជន៍របស់
ភាគីនានា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.