ព្រឹត្តិការណ៍

ខំប្រឹងប្រែងដោះស្រាយវិបត្តិនៅក្រិក

ខំប្រឹងប្រែងដោះស្រាយវិបត្តិនៅក្រិក

(VOVworld)-លទ្ធផលនៃការបោះប្រជាមតិនៅក្រិក ទើបនឹងដាក់ចេញចំណោទ ដែលពិបាករកចំលើយ សម្រាប់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU)។ នោះគឺ មានលទ្ធភាព ជាច្រើនថា ក្រិកនឹងចាកចេញពីតំបន់ ចាយប្រាក់អឺរ៉ូប (Eurozone) ដែលប្រការនេះនឹងជះឥទ្ធិពលអសកម្មទៅ លើតំបន់ទាំងមូល។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស EU កំពុងឈឺក្បាល ក្នុងការស្វែងរកចំលើយ១ចំពោះចំណោទដ៏ពិបាកនេះ។

(VOVworld)-លទ្ធផលនៃការបោះប្រជាមតិនៅក្រិក ទើបនឹងដាក់ចេញចំណោទ
ដែលពិបាករកចំលើយសម្រាប់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU)។ នោះគឺ មាន
លទ្ធភាព ជាច្រើនថា ក្រិកនឹងចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូប (Eurozone) ដែលប្រការនេះនឹងជះឥទ្ធិពលអសកម្មទៅលើតំបន់ទាំងមូល។ ថ្នាក់ដឹកនាំនៃ
បណ្តាប្រទេស EU កំពុងឈឺក្បាលក្នុងការស្វែងរកចំលើយ១ចំពោះចំណោទដ៏
ពិបាកនេះ។       
         ប្រសិនបើក្រិកត្រូវចាកចេញពី Eurozone មែននោះ ប្រការនេះ
នឹងបង្កអន្តរាយអំពីសេដ្ឋកិច្ចដ៏ធំធេងឡើងដល់រាប់ពាន់លានអឺរ៉ូ។​មិនត្រឹមតែ
ប៉ុណ្ណោះទេ វានឹងអូសទាញ​ ការបែកបាក់ទំនុកទុកចិត្តទៅលើយុទ្ធសាស្រ្តកសាង
សម្ព័ន្ធភាពយូរអង្វែងនៅអឺរ៉ុបទៀតផង។ ក្រៅពីគ្រោះអាសន្នទាំងនេះគឺបណ្តា
ម្ចាស់បំណុលអាចបាត់បង់ទាំងស្រុងខ្ទង់កម្ចី ឡើងដល់២៤២ពាន់លានអឺរ៉ូ ។​ប្រ
ការនេះ ធ្វើឲ្យ EU ធ្លាក់ក្នុងភាពទុក្ខលំបាក​យ៉ាងខ្លាំង។ សម្បីតែថ្នាក់ដឹកនាំ EU
និង Eurozone បង្ខំចិត្តត្រូវមានជំរើសតែមួយគឺ “យល់ព្រម” ឬ “មិនយល់ព្រម” ចំពោះបញ្ហាក្រិកនេះ។

រូបថតៈ AP

        EU: ខ្លោងទ្វារចរចារនៅតែបើកចំហរសម្រាប់ក្រិក

           ក្រោយពេលដែលក្រិកបញ្ចប់ការបោះប្រជាមតិ នាយប់ថ្ងៃទី៧កក្កដាមក ថ្នាក់ដឹកនាំនៃបណ្តាប្រទេស Eurozone បានបើកកិច្ចប្រជុំបន្ទាន់នៅប្រុសស៊ែល
របស់បែលហ្សីក។ មុននោះ ប្រធានាធិបតីបារាំងលោក Francois Holland និង
អធិការ បតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានជំនួបនាយប់ថ្ងៃទី៦
កក្កដា នៅ បារីស សំដៅពិភាគ្សាអំពីបញ្ហាក្រិក ដោយបានប្រកាសថា ខ្លោងទ្វារ
ចរចារនៅតែបើក​ចំហរសម្រាប់ក្រិក។ ប៉ុន្តែថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់បាន
សង្កត់ធ្ងន់ថា ដល់ពេលណាដែល រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Alexis Tsipras ត្រូវនាំចេញសំណើរ ម៉ឺងមាត់គួរឲ្យទុកចិត្ត  ហើយមានបំណងនៅជាមួយ
Eurozoneឡើងវិញ គឺត្រូវស្តែងចេញដោយផែនការមានចរិតលក្ខណៈយូរអង្វែង
ផងដែរ។

        ក្រិកនិយាយយ៉ាងដូចម្តេច?

        ក្រិកបានសម្តែងនូវការធ្វើសម្បទាននៅផ្នែកណា ក្រោយពីការបោះប្រមតិ
ដោយការនាំចេញនូវ កំណែទម្រង់ថ្មី ដើម្បីប្តូរយកកញ្ចប់ជួយឧបត្ថម្ភរបស់ EU។ ហើយក្រោយការបោះ ប្រជាមតិនោះ នាយករដ្ឋមន្ត្រីក្រិក Alexis Tshipras​បាន
ប្រកាសត្រៀមជាស្រេចផែនការកែទម្រង់ដោយសារក្រិកមិនចង់ចាកចេញពី
eurozone  ឡើយ លោកក៏បានជួបសន្ទនាតាម ទូរស័ព្ទជាមួយនាយកធនាគា
កណ្តាលអឺរ៉ូប (ECB) និងនាយកមូលនីធិរូបិយវត្ថុ អន្តរជាតិ​ (IMF)លោកស្រី
Christine Lagarde ដែលស្តីអំពីរាល់ការសាកល្បង ជាក់ស្តែងអំពីសេដ្ឋកិច្ច ដែល
ក្រិកកំពុងប្រឈមមុខ រួមជាមួយនោះ បានស្នើរឲ្យ ECB បន្តកម្មវិធីជួយឧបត្ថម្ភ សាច់ប្រាក់ជាបន្ទាន់សម្រាប់ប្រព័ន្ធធនាគាក្រិកផង ដែរ។

        ការសាកល្បងមិនតិចតូចឡើយ

        នោះជាការដែលបណ្តាប្រទេសអឺរ៉ុបនេះមិនទាន់មានការស្រុះចិត្តគំនិត
ក្នុង​ការដោះស្រាយបញ្ហារបស់ក្រិក។ មានប្រទេសក្នុង eurozone ចំនួន១៦/១៨
ប្រទេស នៅរក្សាគោលជំហររឹងមាំគឺយល់ព្រមឲ្យក្រិកចាកចេញពីតំបន់នេះ។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនេះ បានព្រមានថា គ្មានជម្រើសណាមួយក្រៅពី
ការ ដែលក្រិកត្រូវត្រៀមខ្លួនជាស្រេចទទួលយករាល់ការកែទម្រង់ទូលំទូលាយ
។មាន តែបារាំងនិងអ៊ីតាលីបានសម្តែងកាយវិការអាចទទួលយកសំណើររបស់
ក្រិកតែ ប៉ុណ្ណោះ។

        ក្រិកនិង EU ត្រូវប្រញាប់ប្រញាល់ចាប់ផ្តើមឡើងវិញរាល់កិច្ចចរចារ
សំដៅ ស្វែងរកដំណោះស្រាយសម្រាប់ភាពទាល់ច្រកដូចសព្វថ្ងៃ។ បញ្ហាបាន
ចោទឡើង គឺភាគីនានាអាចមានការសម្រុះសម្រួលដល់កម្រិតណា ហើយភាព
សម្រុះសម្រួលនេះ ជាការបោះពោងជួយសង្គ្រោះសម្រាប់ទាំងក្រិកនិង eurozone
ដែរឬទេ?៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.