ព្រឹត្តិការណ៍

កិច្ចការបរទេសឆ្នាំ២០១៤រួមចំណែករក្សារឹងមាំអធិយតេយ្យ ភាពដែនដី។

កិច្ចការបរទេសឆ្នាំ២០១៤រួមចំណែករក្សារឹងមាំអធិយតេយ្យ ភាពដែនដី។

បំរ៉ែបំរួលដ៍ស្មុគស្មាញជាច្រើនបានប្រព្រិត្តទៅនៅសមុទ្រ ខាងកើតក្នុងឆ្នាំ២០១៤ជាពិសេសគឺក្រោយពីព្រឹត្តិការណ៍ ចិនបានដាក់ស្ថានីយខួងប្រេងHaiynan Shiyou៩៨១ ដោយ ខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាមកាលពីថ្ងៃទី២ឧសភាដល់ថ្ងៃទី១៥កក្កដាឆ្នាំ២០១៤។ ព្រឹត្តិការណ៍នេះបានដាក់ចេញការសាកល្បងជាច្រើនសំរាប់កិច្ចការបរ​ទេសរបស់ វៀតណាម។ដោយការអនុវត្តនូវគោលមាគា៏ការទូតសន្តិភាពវៀតណាមបានរក្សា រឹងមាំអធិយតេយ្យភាពដែនដីផងរក្សាការពង្រីកទំនាក់ទំនងជាមួយចិនផងបង្ក លក្ខណះងាយស្រួលសំរាប់កិច្ចការអភិវឌ្ឍន៍នៃប្រទេសជាតិ។

Vovworld-អាចនិយាយបានថា៖បញ្ហាដែលទទួលបានការយកចិត្តទុកដាក់ជាច្រើន
បំផុតរបស់ប្រជាជនវៀតណាមនិងជាបញ្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតរបស់ផ្នែកការទូតវៀតណាមក្នុងឆ្នាំ២០១៤គឺជាការដោះស្រាយបំរ៉ែបំរួលដ៍ស្មុគស្មាញជាច្រើន
ដែលកើតមានឡើង​លើសមុទ្រខាងកើត។អាស្រ័យដោយមានភាពម្ចាស់ការនិង
យុ​ទ្ឋសាស្រ្តតស៊ូទូទៅដ៍វាសវៃនោះអធិយតេយ្យភាពរបស់ប្រទេសជាតិបាន
ការពាររឹងមាំ។

សាមគ្គីស្វិតស្វាញ់អនុវត្តនូវគោលជំហរក្នុងការដោះស្រាយបញ្ហា
ក្នុងរយះពេលចិនបានដាក់ស្ថានីយខួងប្រេងHaiynan Shiyou៩៨១ ដោយខុសច្បាប់
នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមប្រជាជន
នៅប្រទេសទាំងមូលបាន​បង្ហាញពីសាមគ្គីភាពការមូលមតិជាឯកឆ័ន្ទរួមកំឡាំងកាយ
ចិត្តនិងស្វិតស្វាញ់អនុវត្តនូវ​គោលមាគា៏សន្តិភាពដើម្បីការពារឯករាជ្យអធិបតេយ្យ
ភាពនិងបូរភាពដែនដី។គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមបាន
បង្ហាញពីស្មារតីស្នេហាសន្តិភាពដោះស្រាយជំលោះ​នានាដោយឈរលើច្បាប់
អន្តរជាតិ។ស្តីពីលទ្ឋផលលេចធ្លោរបស់ផ្នែកការទូតវៀតណាមក្នុងឆ្នាំ២០១៤លោក
ឧបនាយករដ្ឋមន្រ្តីPham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាមបានអះអាងថា៖
“ ការផ្តួចផ្តើមគំនិតរបស់វៀតណាមគឺពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុង
បំណងបង្កើតបរិយាកាស១សន្តិភាពស្ថិរភាពដើម្បីបំរើការអភិវឌ្ឍន៍នៃប្រទេសជាតិ
និងការពាររឹងមាំអធិបតេយ្យភាពនៃប្រទេសជាតិ។ហេតុដូច្នេះសភាពការណ៍នៅ
សមុទ្រខាងកើតប្រព្រិត្តទៅដ៍ស្មុគស្មាញក្នុងឆ្នាំ២០១៤ នោះវៀតណាមនៅមាន
ភាពម្ចាស់ការក្នុង​ការអនុវត្តសកម្មភាពការទូតដើម្បីដោះស្រាយបញ្ហានានាដោយ
សន្តិវិធី។វៀតណាមបានដំណើរការពិភាក្សាផ្លាស់ប្តូរមតិនិងដំណើរការតស៊ូតាមរយះ
ជំនួបជាមួយចិននិងដំណើរការជួបសន្ទនាជាមួយចិនអំពីបញ្ហានៅសមុទ្រខាងកើត។ “

                         

លោកឧបនាយករដ្ឋមន្រ្តីPham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាម(រូបថត អិនធឺណែត)

ប្រមូលប្រៀបខ្លាំងលើវិស័យការទូត
ដើម្បីអះអាងគោលជំហរមុនក៍ដូចជាក្រោយរបស់វៀតណាមនិងអំពាវនាវឲ្យដោះ
ស្រាយជំលោះទាំងឡាយដោយសន្តិវិធីវៀតណាមបានប្រមូលប្រៀបខ្លាំងលើវិស័យ
ការទូតដើម្បីឆ្លៀតយកការគាំទ្រពីមិត្តភក្តិអន្តរជាតិចំពោះគោលជំហរដ៍ត្រឹមត្រូវរបស់
វៀតណាម។ជនវៀតណាមជាង៤លាននាក់នៅឯបរទេសសុទ្ឋតែងាកមកស្រុកកំណើត
ដំណើរការដង្ហែរក្បួនដើម្បីប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយខួងប្រេងHaiynan
Shiyou៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។អាស្រ័យ
ហេតុនេះគោលជំហរដ៍ត្រឹមត្រូវរបស់វៀតណាមទទួ​លបានការគាំទ្រពីសហគមន៍
ពិភពលោក។សំលេងប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិនបានលាន់រន្ទឺពីវ៉ាស៊ីនតោន
បណ្តាប្រទេសសហភាពអឺរ៉ុបអង្គកាសសហប្រជាជាតិដល់ប្រទេសអាស៊ីបូពា៏និងអាស៊ី
អគ្នេយ៍។ជាលើកដំបូងក្នុងរយះពេល២០ឆ្នាំកន្លងមករដ្ឋមន្រ្តីការបេទេសអាស៊ានបាន
ចេញសេចក្តីប្រកាសដោយឡែកអំពីបញ្ហាសមុទ្រខាងកើត។

ខិតខំប្រឹងប្រែរក្សាទំនាក់ទំនងរវាងប្រទេសទាំង២វៀតណាមចិន
ក្រោយពីចិនដក ស្ថានីយខួងប្រេងHaiynanShiyou៩៨១ ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម​  ភាគីវៀតណាមបានមានភាពម្ចាស់ការចាត់គណះប្រតិភូ១ទៅបំពេញ
ទស្សនកិច្ចនៅប្រទេសចិន។លទ្ឋផលគឺថ្នាក់ដឹកនាំនៃប្រទេសទាំង២បានអះអាងថា៖
នឹងត្រួតពិនិត្យល្អនូវជំលោះលើសមុទ្រខាងកើតមិនទុកឲ្យសភាពការណ៍កើតមានឡើង
ដ៍ស្មុគស្មាញថែមទៀត។ដំណើរទស្សនកិច្ចនេះបានបើកផ្លូវសំរាប់ដំណើរទស្សនកិច្ចរបស់បណ្តាមន្រ្តីជាន់ខ្ពស់របស់ចិនក្រោយនោះ។ក្នុងការជួបប្រាស្រ័យទាំងនេះភាគីចិនបាន
លើកច្បាស់នូវទស្សនះរបស់ខ្លួនគឺពង្រីកទំនាក់ទំនងជាមួយវៀតណាមរក្សាទំនាក់ទំនង
ទ្វេភាគីដ៍ល្អប្រសើរនិងស្ថេរភាព។លោកឧបនាយករដ្ឋមន្រ្តីPham Binh Minh រដ្ឋមន្រ្តីការបរទេសវៀតណាមចែករំលែកថា៖“ក្នុងដំណើរការដោះស្រាយបញ្ហាលើសមុទ្រ យើង
បានសកម្ម ម្ចាស់ការ និងរក្សាទំនាក់ទំនងជាមួយចិនតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ
នៃក្រសួងផ្នែក នានា និងបន្តរក្សាបណ្តាទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
ជាមួយចិន”

 តាមទិន្នន័យឆ្នាំ២០១៤សរឲ្យឃើញថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម ជាមួយចិន
ទទួលបាន៥៨ពាន់លានដុល្លាអាមេរិក ជាកម្រិតខ្ពស់ខំផុតតាំងពីមុន មក។ ចំពោះវៀត
ណាមវិញ បណ្តាបញ្ហាកើតមានឡើងលើសមុទ្រខាងកើតនាឆ្នាំ ២០១៤កន្លងទៅ បាន
បន្សល់ទុកមេរៀន១សម្រាប់កិច្ចការបរទេសរបស់វៀត ណាម។ នោះជាការប្រមូលផ្តុំ
កម្លាំងពលំជាតិជាមួយកម្លាំងសម័យកាល សំដៅ រក្សារឹងមាំឯករាជ អធិបតេយ្យភាព
 បូរណភាពដែនដី ព្រមទាំងរក្សាបានសន្តិភាព ស្ថេរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

 

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.