ព្រឹត្តិការណ៍

កិច្ចសហប្រតិបត្តិការពហុភាគីមានឋានៈដ៏ពិសេសក្នុងគោលនយោបាយ កិច្ចការបរទេសរបស់វៀតណាម

កិច្ចសហប្រតិបត្តិការពហុភាគីមានឋានៈដ៏ពិសេសក្នុងគោលនយោបាយ កិច្ចការបរទេសរបស់វៀតណាម

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh មិនត្រឹមតែបានអះអាងថា កិច្ចសហប្រតិបត្តិការពហុភាគីមានឋានៈដ៏ពិសេសក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងអំពាវនាវដល់សហគមន៍ពិភពលោកបង្កើនកម្លាំងរស់របស់ពហុភាគីនិយមទៀតផង។

 ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh ថ្លែងមតិ

នាថ្ងៃទី ២៩ ខែកញ្ញា នៅក្នុងសម័យពិភាក្សាទូទៅនីតិកាលទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងសុន្ទរកថាដ៏សំខាន់ ក្រោមប្រធានបទ“បង្កើនកម្លាំងរស់របស់ពហុភាគីនិយម ដើម្បីសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព” ។ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh មិនត្រឹមតែបានអះអាងថា កិច្ចសហប្រតិបត្តិការពហុភាគីមានឋានៈដ៏ពិសេសក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងអំពាវនាវដល់សហគមន៍ពិភពលោកបង្កើនកម្លាំងរស់របស់ពហុភាគីនិយមទៀតផង។

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh អះអាងថាក្នុងរយៈពេល ៣ ភាគ ៤ នៃសតវត្សរ៍កន្លងទៅ ពហុភាគីនិយម ដោយមានអង្គការសហប្រជាជាតិជាស្នូលនោះ ពិតជាបានបញ្ជាក់នូវតួនាទីដែលមិនអាចខ្វះបានរបស់ខ្លួន ។ រាល់របៀបរបបពហុភាគីបានបង្កើតយន្តការពិភាក្សា តាក់តែងគោលនយោបាយរួមសម្រាប់បណ្ដាប្រទេសលើវិស័យនយោបាយសកលលោក។ បណ្ដាវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ គឺជាកន្លែងបង្កើតគំនិតផ្ដួចផ្ដើម កសាងស្តង់ដារ និងយុទ្ធសាស្ត្រ សំដៅសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងកាទប់ទល់នឹងបណ្ដាបញ្ហាសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ក៏ដូចជាលើកកម្ពស់គុណភាពនៃជីវភាពរស់នៅជូនប្រជាជនផងដែរ។

វៀតណាមគោរពកិច្ចសហប្រតិបត្តិការពហុភាគី

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានអះអាងថាកិច្ចសហប្រតិបត្តិការពហុភាគីបានដើរតួនាទីដ៏ពិសេសក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀត ណាម។ ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍និងសមាហរណកម្មអន្តរជាតិរបស់វៀតណាមបានផ្សារភ្ជាប់ជាមួយការចូលរួមរបស់វៀតណាមទៅក្នុងរបៀបរបបពហុភាគីតំបន់ និងអន្តរជាតិ។ អង្គការសហប្រជាជាតិ និងបណ្ដារបៀបរបបពហុភាគីក៏ជាវេទិកានយោបាយនិងក្របខ័ណ្ឌគតិយុទ្ធដ៏សំខាន់ ដើម្បីវៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅលើពិភពលោក។ វៀតណាម នឹងបណ្ដាប្រទេសជាសមាជិកអាស៊ានកំពុងខិតខំប្រឹងប្រែងបង្កើនតួនាទីជាមជ្ឈភាពរបស់សមាគមក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ អាស៊ីអាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ កងទ័ពប្រជាជនវៀតណាមបានចូលរួមទៅក្នុងសកម្មភាពរក្សាសន្តិភាព។ ទន្ទឹមនឹងនេះ អ្នកការទូតវៀតណាម និងអ្នកជំនាញវៀតណាមក៏បានចូលរួមចំណែកក្នុងការកសាងរបៀបវារៈ និងគោលនយោបាយរបស់អង្គការសហប្រជាជាជាតិ ស្ដីពី ការអភិវឌ្ឍប្រកបដោយចីរភាព ស្ដីពីកោះសមុទ្រ មហាសាគរ និងស្ដីពីការអភិវឌ្ឍសង្គមជាដើម។

បង្កើនកម្លាំងរស់របស់ពហុភាគីនិយម និងទស្សនៈរបស់វៀតណាម

ចំពោះការប្រឈមដ៏ធំធេងនាបច្ចុប្បន្ននេះរបស់ពហុភាគិនិយមនោះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានលើកឡើងថា សហគមន៍ពិភពលោកចាំបាច់ត្រូវរួមដៃគ្នាបង្កើនកម្លាំងរស់របស់ពហុភាគីនិយម និងជំរុញសកម្មភាពរបស់អង្គការសហប្រជាជាតិ។ អាស្រ័យហេតុនេះចាំបាច់ត្រូវអះអាងសារជាថ្មីនូវតួនាទី និងសារៈសំខាន់របស់ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ
សហប្រជាជាតិក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោក ដោយឈរលើច្បាប់ ជំរុញទំនាក់ទំនងរវាងប្រជាជាតិនិងបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី។ វៀតណាមចាត់ទុកថា ការគោរពច្បាប់អន្តរជាតិគឺជាវិធីប្រកបដោយប្រសិទ្ធភាពបំផុត សំដៅរាំងស្កាត់ជម្លោះ ក៏ដូចជាស្វែងរករាល់ដំណោះស្រាយប្រកបដោយចីរភាពសំរាប់ជំលោះ។

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានអះអាងថា វៀតណាមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាពិសេសគឺក្រុមប្រឹក្សាសន្តិសុខ ជាមួយសហភាពអាហ្វ្រិក សហភាពអឺរ៉ុបនិងសម្ព័ន្ធអារ៉ាប់ ក្នុងការខិតខំប្រឹងប្រេងទប់ទល់នឹងរាល់ការសាកល្បងសន្តិសុខនៅទ្វីបអាហ្រ្វិកមជ្ឈឹមបូព៌ា។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រធានអាស៊ាននាឆ្នាំ ២០២០ ខាងមុខ វៀតណាមមានបំណងចង់រួមជាមួយបណ្ដាប្រទេសជាសមាជិក បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាមួយបណ្ដាអង្កការតំបន់ ដើម្បីទប់ស្កាត់ជម្លោះ កសាងសុខសន្តិភាពប្រកបដោយចីរភាព។

វៀតណាមក៏បានអបរអសាទរចំពោះរាល់ការខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ កៀរគរការចូលរួមរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមនិងសហគមន៍។ ទន្ទឹមនឹងនេះ កិច្ចសន្យានយោបាយដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលនីមួយៗ និងថ្នាក់ដឹកនាំគ្រប់រូប គឺមានអត្ថន័យដ៏សំខាន់ក្នុងការបង្កើនពហុភាគីនិយម។ តាម ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានឲ្យដឹងថា បើសម្រេចបានប្រការទាំងនេះ សហគមន៍អន្តរជាតិទើបអាចចារិតប្រវត្តិសាស្ត្រ មនុស្សជាតិថ្មី នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ដើម្បីសុខសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.