ព្រឹត្តិការណ៍

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ សសរទ្រូង​មួយ​ក្នុងចំណោម​សសរទ្រូង​សំខាន់​ទាំង ៣ ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - អាស៊ាន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ សសរទ្រូង​មួយ​ក្នុងចំណោម​សសរទ្រូង​សំខាន់​ទាំង ៣ ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - អាស៊ាន

(VOVWORLD) - ឆ្នាំ ២០២០ វៀតណាមបានទទួលតំណែងជាប្រធាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ទន្ទឹមនឹងបណ្ដាគោលដៅជំរុញខ្លាំងនូវទំនាក់ទំនងភាពជាដៃគូរបស់អាស៊ាន ពង្រីកមជ្ឈភាពរបស់អាស៊ាន ជំរុញការតភ្ជាប់ និងផ្សារភ្ជាប់សេដ្ឋកិច្ចផ្ទៃក្នុងអាស៊ាននោះ វៀតណាមក៏បានដាក់ចេញរាល់អាទិភាពជំរុញក្នុងសសរទ្រូងសេដ្ឋកិច្ចអាស៊ាន។

ទិដ្ឋភាពនៃកិច្ចប្រជុំសេដ្ឋកិច្ចមួយរបស់អាស៊ាន (រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) 

ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមនោះ អាស៊ានបានដើរតួនាទីជាដៃគូ ពាណិជ្ជកម្មជួរមុខ។ នាឆ្នាំ ១៩៩៦ ខណៈដែលវៀតណាមទើបតែចូលរួមប្លុកពាណិជ្ជកម្មសេរីអាស៊ាន (AFTA) នោះ ពាណិជ្ជកម្មទ្វេភាគីរបស់វៀតណាមជាមួយបណ្តាប្រទេសដទៃទៀតក្នុងប្លុកទទួលបានប្រមាណ ៦ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ  ប៉ុន្តែរហូតមកដល់ពេលនេះ ទួលេខនេះបានកើនជាង ១០ ដង ពោលគឺប្រមាណ ៦០ ពាន់លានដុល្លារអាមេរិក។

ពីឆាកជាតិទៅកាន់ឆាកអន្តរជាតិ

នាបច្ចុប្បន្ននេះ វៀតណាមបានចុះហត្ថលេខាលើ FTA ចំនួន ១៦ ឯកសារ ហើយក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីជាច្រើន ដែលរួមមានប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក។ វៀតណាមបានចុះហត្ថលេខាលើ FTA ជាមួយប្រទេសចំនួន ១៥ ក្នុងចំណោមប្រទេសទាំង ២០ ក្នុងក្រុម G20។ ប្រការនេះបានសរឲ្យឃើញនូវសមត្ថភាព ឋានៈ និងរូបភាពរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំង។ វាយតំលៃអំពីសារៈសំខាន់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានអះអាងថា៖

“ជាការពិតណាស់ កិច្ចសហប្រតិបត្តិការរបស់ វៀតណាម ជាមួយ អាស៊ាន គឺ ជាកាបោះជំហានដំបូង។ សក្តានុពលរបស់វៀតណាម ក្នុងការទាក់ទងផ្ទាល់ជាមួយសេដ្ឋកិច្ចក្នុងរបស់តំបន់ និងបណ្ដាតំបន់ ផ្សេងទៀតនៅពិភពលោកតាមរយៈតួនាទីរបស់អាស៊ានត្រូវបានអះអាងយ៉ាងខ្លាំងក្លា។ កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយអាស៊ានលើគ្រប់វិស័យ ដែលក្នុងនោះយកសេដ្ឋកិច្ចជាសរសរទ្រូងដ៏សំខាន់បាននាំមកនូវឋានៈដ៏សំខាន់សម្រាប់វៀតណាមទាំងនយោបាយ កិច្ចការបរទេស ក៏ដូចជាសេដ្ឋកិច្ចផងដែរ។

ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានមិនត្រឹមតែនាំមកនូវឱកាសបង្កើន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ ថែមទាំង ចូលរួម ចំណែកជាវិជ្ជមាននិងប្រកបដោយអត្ថន័យដល់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិចវៀតណាមឡើងវិញ និងបន្តផ្លាស់ប្ដូរនូវគំរូកំណើន ក៏ដូចជាផ្សារភ្ជាប់ជាមួយការកសាងនីរិរដ្ឋ ដោយផ្អែកលើមូលដ្ឋានសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមវៀតណាម។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានឲ្យដឹងថា៖

“សហគមន៍សេដ្ឋកិច្ចអាស៊ានបានបង្កើតឡើងនាខែធ្នូ ឆ្នាំ ២០១៥ បានសរឲ្យឃើញនូវចខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន ជាពិសេសគឺការរួមវិភាកទានជាវិជ្ជមានរបស់វៀតណាម។ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងចក្ខុវិស័យអាស៊ាន ២០២៥ គឺជាការតម្រង់ទិសដៅជាមូលដ្ឋានគន្លឹះ ដើម្បីធានាឋានៈ និងតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅអាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក”។

ពង្រឹងការផ្សារភ្ជាប់ និងបន្សាំរបស់អាស៊ាន

ឆ្នាំ ២០២០ ក៏ជាឆ្នាំដែលវៀតណាមបានបញ្ចប់អាណត្តិ ៥ ឆ្នាំនៃមហាសន្និបាតិបក្សទូទាំងប្រទេស និងចាប់ផ្ដើមកសាងយុទ្ធសាស្ត្រ ១០ ឆ្នាំ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងបរិបទនេះ ក្នុងនាមជាប្រធានអាស៊ានប្រកបដោយមានការទទួលខុសត្រូវ បានតម្រូវឲ្យវៀតណាមត្រូវមានទស្សនៈឥតងាករេ និងច្បាស់លាស់ទាំងផ្នែកកិច្ចការបរទេស ក៏ដូចជាកត្តាពាក់ព័ន្ធនានាដល់គោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈបេល ៥ ឆ្នាំ និងយុទ្ធសាស្ត្ររយៈពេល ១០ ឆ្នាំ និងវែងជាងនេះ។

ក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថល លទ្ធិគាំពារពាណិជ្ជកម្មនិយម ពាណិជ្ជកម្មឯកតោភាគីគឺកំពុងដាក់ចេញការសាកល្បងដ៏ធំធេងចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើច្បាប់ ដែលក្នុងមានទាំង ក្របខ័ណ្ឌ AFTA ; ធ្វើយ៉ាងមេចដើម្បីពង្រឹងសម្ថភាពបន្សាំរបស់អាស៊ាន បង្កើនករតភ្ជាប់ក្នុងការចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត គឺជាអាទិភាពសំខាន់ៗក្នុងឆ្នាំប្រធានអាស៊ាន ២០២០។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បាន សង្កត់ធ្ងន់ថា៖

“ប្រការទាំងនេះទាមទារឱ្យយើងត្រូវដើរតួនាទីជាប្រធានអាស៊ានដែលមាន
សមត្ថភាពដឹកនាំ និងសម្របសម្រួលរបស់ខ្លួន ដើម្បីរួមដំណើរជាមួយបណ្ដាប្រទេសអាស៊ាន។ ធ្វើយ៉ាងមេចដើម្បីធានាសមត្ថភាពបន្សាំ និងទប់ទល់នឹងរាល់ការវិវឌ្ឍថ្មី និងបន្តបង្កើតឡើងកម្លាំងរស់ថ្មីសម្រាប់អាស៊ាន ក៏ដូចជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិងដៃគូនានា”។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាឆ្នាំនេះ វៀតណាមមានគំនិតផ្តួចផ្តើមប្រមាណ ១៦ - ១៧ លើគ្រប់វិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យា។ ជាមួយ FTA ដែលមានស្រាប់រវាងអាស៊ានជាមួយដៃគូពិភពលោក រួមទាំង កិច្ចព្រមព្រៀង RCEP ដែលអាស៊ានគ្រោងនឹងចុះហត្ថលេខានាឆ្នាំ២០២០ នេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២០ នឹងនាំមកនូវស្ថានភាពថ្មីយ៉ាងពិតប្រាកដផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.